photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

ខ្សែប្រយុទ្ធក្រុម Real Madrid កីឡាករ Cristiano Ronaldo សង្ឃឹមថាក្រុម FC Barcelona នឹងផ្តល់ឱ្យក្លឹប Real Madrid ជាអ្នកការពារកិត្តិយសនៅ El Clasico នៅថ្ងៃសៅរ៍អាទិត្យនេះ ។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ បានស៊ុតបញ្ចូលទីឱ្យក្រុមយក្សអេស្ប៉ាញ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup កាលពីថ្ងៃសុក្រ ហើយគាត់សង្ឃឹមថាក្លឹប Barcelona នឹងផ្តល់នូវកិត្តិយសឱ្យពួកគេនៅ Santiago Bernabéu មុនពេលប្រកួត Clasico នៅថ្ងៃសៅរ៍ខាងមុខនេះ ។

លោកបានប្រាប់សារព័ត៌មាន Marca ថា វាល្អហើយខ្ញុំចង់ឱ្យក្លឹប Barcelona ផ្តល់កិត្តិយសដល់យើង ។ ខ្ញុំសង្ឃឹមថាយើងនឹងឈ្នះការប្រកួតនេះផងដែរ ដើម្បីឱ្យលីកនៅតែមានជីវិតសម្រាប់ក្រុម Real Madrid ។ យើងត្រូវរីករាយគ្រប់ពេលវេលា ព្រោះយើងមិនដឹងថា នឹងមានអ្វីកើតឡើងនៅពេលអនាគតនោះទេ ។

ប្រភពពី៖ soccerladuma