របាយការណ៍បាននិយាយថាកីឡាករ Cristiano Ronaldo ចង់បានកិច្ចសន្យាថ្មីដែលប្រាក់ខែដូចកីឡាករ Neymar និង Lionel Messi ។

photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

យោងតាមសារព័ត៌មាន Mirror រាយការណ៍ថា Ronaldo មានឆន្ទៈក្នុងការពន្យាពេលកិច្ចសន្យាថ្នីរបស់គាត់នៅឯក្លឹប Real Madrid រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ។

របាយការណ៍ដដែលបាននិយាយថា កីឡាករសញ្ចាតិព័រទុយហ្កាល់រូបនេះ ដែលទើបតែអះអាងថា គាត់ចង់បញ្ចប់អាជីពរបស់គាត់នៅក្លឹប Los Blancos ដែលកំពុងតែស្វែងរកប្រាក់ឈ្នួលប្រចាំសប្តាហ៍ដែលគាត់ នឹងរកប្រាក់ចំណូលស្រដៀងគ្នាទៅនឹង Messi របស់ក្លឹប Barcelona និង Neymar នៅ Paris Saint-Germain ។

ជាការពិតណាស់ត្រូវបានគេជឿផងដែរថា ប្រធានាតិបតី Florentino Perez បានប្រាប់ Ronaldo ថាកិច្ចសន្យារបស់គាត់ នឹងត្រូវបានពិនិត្យឡើងវិញនៅខែមិថុនាឆ្នាំ 2018 ។

កាលពីរដូវកាលមុនកីឡាករវ័យ 32 ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយ ដែលរកប្រាក់ចំណូលបាន 400.000 ផោនក្នុងមួយសប្ដាហ៍ (6,8 លានអឺរ៉ូ) បើទោះបីជារបាយការណ៍នេះបានអះអាងថាកីឡាករ Messi គឺមានតម្លៃ 568.000 ផោនក្នុងមួយសប្តាហ៍ (10 លានអឺរ៉ូ) ខណៈពេលដែលកីឡាករ Neymar មាន 520 000 ផោន (8,8 លានលានអឺរ៉ូ) ក្នុងមួយសប្តាហ៍ ។

Ronaldo ប្រហែលជាមានអារម្មណ៍ថាការឈ្នះពានរង្វាន់ Ballon d’Or លើកទី 5 របស់គាត់នាពេលថ្មីៗនេះមានន័យថាគាត់មានភាពសក្ដិសមនឹងកិច្ចព្រមព្រៀងថ្មីនិងប្រសើរឡើងនៅក្លឹបយក្សរបស់អេស្ប៉ាញ ។

ប្រភពពី៖ soccerladuma