photo of Cristiano Ronaldo
Cristiano Ronaldo Reportedly Wants Wages Parity with Lionel Messi and Neymar

ក្រោយពី Neymar ផ្ទេរ​ទៅ Paris Saint-Germain ក្នុងតម្លៃ​កប់​ពពក គេបានក្លាយជា​កីឡាករ​ដែលមាន​ថ្លៃឈ្នួល​ខ្ពស់បំផុត​ក្នុង​លោក ចំណែកឯ Lionel Messi បាន​បន្ត​កិច្ចសន្យា​ដោយ​ទទួលបាន​ប្រាក់​ប្រចាំ​សប្តាហ៍​យ៉ាងច្រើន​ជាមួយ Barcelona ហើយកាល​ពី​ថ្មីៗ​នេះដែរ​កីឡាករ Cristiano Ronaldo ក៏​កំពុង​ស្វែងរក​ប្រាក់កម្រៃ​ឲ្យ​ស្មើគ្នា​ជាមួយនឹង​តារា​ទាំង​ពីររូប​ខាងលើ​នេះដែរ​។​

ខ្សែប្រយុទ្ធរបស់ Real Madrid គឺកីឡាករ Cristiano Ronaldo បានរាយការណ៍ថាចង់បានកិច្ចសន្យាថ្មីរបស់គាត់ក្នុងការបញ្ចូលប្រាក់បៀវត្សរ៍ដែលស្មើនឹងប្រាក់ដែលរកបានដោយ កីឡាករ Lionel Messi របស់ក្លឹប Barcelona និងកីឡាករ Neymar របស់ក្លឹប Paris Saint-Germain ។

​ខ្សែប្រយុទ្ធ​វ័យ​៣២​ឆ្នាំរូបនេះដែល​បាន​ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់​នា​ការប្រកួត​ដែល Real Madrid ចាញ់ Spurs ១-៣ នៅ​កីឡដ្ឋាន Wembley បាន​អះអាងថា​រូបគេ​កំពុង​ដាក់​សម្ពាធ​ទៅលើ​ក្រុមប្រឹក្សាភិបាល​របស់​ក្លិប​នៅ​អេ​ស្ប៉ា​ញ​នេះ​ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែមទៀត​។​

​បច្ចុប្បន្ន​អតីត​សមាជិក​ក្រុម Manchester United កំពុង​នាំមុខ​ក្នុងនាម​ជា​អ្នករក​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​ចំនួន​៦​គ្រាប់​នៅ Champions League រដូវ​កាល​នេះ​។ ប៉ុន្តែ​រូបគេបាន​ជួយ​ក្រុម​អធិរាជ​ស Real Madrid  បាន​ត្រឹម​ចំណាត់ថ្នាក់​ទី​២​ប៉ុណ្ណោះ​ក្នុង​ពូ​ល H មាន​៧​ពិន្ទុ តាម​ពីក្រោយ​ក្រុម​លេខ​១ Spurs ៣​ពិន្ទុ​។

ប្រភពមកពី៖​ bleacherreport