ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​​បង្ហោះ​អាវ​របស់​ខ្លួន​ដែល​មាន​ហត្ថលេខា ​និង​ការ​សរសេរ​រៀបរាប់​ពាក្យ​សម្ដី ​ដើម្បី​ដាក់​ដេញ​ថ្លៃ​យក​ប្រាក់​ទៅ​ជួយ​ពលរដ្ឋ​នៅ​លើ​កោះ La Palma ​ដែល​បាន​ជួប​គ្រោះ​ធម្មជាតិ ​ផ្ទុះ​ភ្នំ​ភ្លើង​។

Cristiano Ronaldo
Cristiano Ronaldo

​ផ្ទះ​ប្រមាណ​ជាង​៣​ពាន់​ខ្នង​ត្រូវ​បាន​បំផ្លាញ ​និង​ពលរដ្ឋ​ជាង​៧​ពាន់​នាក់​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ​របស់​ពួកគេ ​ដោយសារ​តែ​កំអែល​ផ្ទុះ​ភ្នំភ្លើង​។ ដើម្បី​ជា​ការ​ជួយ​ដល់​ប្រជាជន​កសាង​ផ្ទះ​ឡើង​វិញ Ronaldo ​ក្នុង​នាម​ជា​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ ​បាន​ចាប់​ផ្ដើម​រៃ​អង្គាស​ប្រាក់​ហើយ ​ដោយ​ផ្ដើម​ចេញ​ពី​ការ​ដេញ​ថ្លៃ​អាវ​របស់​ខ្លួន​ដែល​ចុះ​ហត្ថលេខា។

​អាវ​នោះ​នឹង​ចាប់​ផ្ដើម​ដេញ​ថ្លៃ​ពី​ថ្ងៃ​គ្រីស្មាស​នេះ​ទៅ ​រហូត​ដល់​ថ្ងៃ​ទី​៦​ខែ​មករា​ឆ្នាំ​២០២២​ទើប​បញ្ចប់។ ប្រាក់​ទាំង​អស់​ដែល​ទទួល​បាន ​នឹង​យក​ទៅ​ជួយ​សង់​ផ្ទះ​ឡើង​វិញ។ ​នៅ​លើ​អាវ​នោះ Ronaldo ​បាន​សរសេរ​ថា​៖ “សូម្បី​តែ​កម្លាំង​នៃ​ភ្នំភ្លើង​ក៏​នឹង​មិន​អាច​បំផ្លាញ La Palma ​បាន​ដែរ។ ​ខ្ញុំ​គាំទ្រ​ជា​និច្ច ​សម្រាបើ​កោះ​ដ៏​ស្រស់ស្អាត​មួយ​នេះ”។