photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

ខ្សែប្រយុទ្ធក្លឹប Real Madrid កីឡាករ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា បានប្រាប់ក្លឹបរបស់គាត់អោយលក់កីឡាករ Lucas Vazquez ។

យោងទៅតាមការសែត Don Balon របស់អេស្ប៉ាញ បានអះអាងថា កីឡាករសញ្ចាតិ ព័រទុយហ្កាល់រូបនេះមានមតិថា Lucas Vazquez មិនល្អគ្រប់គ្រាន់សម្រាប់ក្លឹប Real Madrid ទេ ។

Ronaldo បានរាយការណ៍ប្រាប់លោក Florentino Perez ប្រធានក្លឹប Los Blancos ថាឱ្យលក់កីឡាករ Lucas Vazquez ។ កីឡាករសញ្ចាតិអេស្ប៉ាញរូបនេះ បានបង្ហាញខ្លួនចំនួន 19 លើកនៅក្នុងរដូវកាលនេះប៉ុណ្ណោះ ។

photo of Lucas Vázquez
Lucas Vázquez of Real Madrid

វាត្រូវបានគេជឿជាក់ថា​ លោកប្រធានាធិបតីយល់ស្របជាមួយកីឡាករវ័យ 32 ឆ្នាំនេះ ថា Vazquez មិនមានលក្ខណៈស្តង់ដារនៅក្លឹបឡើយ។

វាត្រូវបានគេរាយការណ៍ថា Zidane នឹងបើកទូលាយដើម្បីពង្រឹងក្រុមរបស់គាត់ នៅក្នុងខែមករាខាងមុខនេះ ខណៈពេលដែលក្រុមរបស់គាត់បច្ចុប្បន្នមាន 8 ពិន្ទុនៅពីក្រោយក្រុម FC Barcelona ។

កីឡាករ Vazquez បានរួមចំណែកត្រឹមតែ 3 គ្រាប់ប៉ុណ្ណោះក្នុង 19 ប្រកួត ដែលគាត់បានចូលរួមលេងឱ្យក្លឹបរបស់គាត់នៅរដូវកាលនេះ បើទោះបីជាគាត់ភាគច្រើនបានលេងជាកីឡាករបម្រុងក៏ដោយ។

ប្រភពពី៖ soccerladuma