Photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

ក្រុម Real Madrid នឹងត្រូវជួបប្រកួតជាមួយក្រុម Las Palmas នៅរាត្រីថ្ងៃសៅរ៍ដោយគ្មានកីឡាករ Cristiano Ronaldo ដែលនឹងត្រូវសម្រាកសម្រាប់ការប្រកួតពាក់កណ្តាលសប្តាហ៍ជាមួយក្រុម Juventus ។

ខ្សែប្រយុទ្ធរូបនេះបានហ្វឹកហាត់ជាធម្មតានៅ Valdebebas កាលពីថ្ងៃព្រហស្បតិ៍ដោយបានវិលត្រឡប់ពីកាតព្វកិច្ចអន្តរជាតិរបស់ព័រទុយហ្គាល់។

ប៉ុន្តែក្រុម Real Madrid បានអនុញ្ញាតអោយកីឡាករមួយចំនួនសម្រាកក្រោយការដំណើរកំសាន្តនៅទីក្រុង Turin កាលពីថ្ងៃអង្គារ។ក្នុងជំនួបលើកនេះការប្រកួតរវាងក្រុម  Real Madrid ប្រឆាំងនិងក្រុម Las Palmas នឹងមានការអវត្តមានកីឡាករ Ronaldo ផងដែរ។

ប្រសិនបើកីឡាករ Ronaldo ខកខានការប្រកួត មានន័យថា រូបគេនឹងចាញ់ការខកខានរកគ្រាប់បាល់តាមពីក្រោយកីឡាករ Lionel Messi ក្នុងពានរង្វាន់ Pichichi ដែលកីឡាករ ព័រទុយហ្គាល់ រូបនេះនៅខ្វះគ្រាប់បាល់ ៣គ្រាប់ទៀតតាមពីក្រោយកីឡាករ Barcelona ។

ប្រភព៖ marca