ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Cristiano Ronaldo នឹងមិនចាកចេញពីកីឡដ្ឋាន Old Trafford ឡើយសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។

Cristiano Ronaldo
Cristiano Ronaldo

ជាការពិតណាស់ ក្រោយការប្រកាសអំពីការតែងតាំងលោក Ten Hag ជា អ្នកចាត់ការក្រុមរបស់ Man Utd ចាប់ពីរដូវកាលក្រោយទៅ Ronaldo ក៏ត្រូវបានគេលើកជាប្រធានបទ ដោយអ្នកខ្លះយល់ឃើញថា រូបគេនឹងមិនអាចស្ថិតនៅក្នុងផែនការរបស់អ្នកចាត់ថ្មីបានឡើយ ដោយសារ លោកទាមទារកីឡាកររូបណាដែលធ្វើការខ្លាំងលើទីលាន ដូចជាការដេញដាក់សម្ពាធលើក្រុមគូប្រកួតជាដើម។

យ៉ាងណាក៏ដោយ បើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Ronaldo នឹងបន្តលេងនៅ Man Utd សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី ហើយ ក្លិបក៏នឹងមិនបើកកិច្ចពិភាក្សាណាមួយក្នុងការដាក់រូបគេនោះទេ៕