ជំនួបប៉ះក្រុមជម្រើសជាតិ ស្វ៊ីស នៃពានរង្វាន់ Nations League យប់នេះព័រទុយកាល់ នឹងមិនមានវត្តរបស់តារាឆ្នើម Cristiano Ronaldo ឡើយ។

Cristiano Ronaldo
Cristiano Ronaldo

យោងតាមការបញ្ជាក់របស់គ្រូបង្វឹកលោក Fernando Santos បានឱ្យដឹងថា មូលហេតុដែលអវត្តមាន Ronaldo យប់នេះ មិនមែនដោយសារតែបញ្ហារបួសឡើយ ប៉ុន្តែលោកគ្រាន់តែចង់ឱ្យខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំបានសម្រាក ជាមួយមិត្តរួមក្រុម២នាក់ទៀត រួមមាន Raphael Guerreiro និង Joao Moutinho។

គួរបញ្ជាក់ថា ព័រទុយកាល់បច្ចុប្បន្នគឺសុវត្ថិភាពក្នុងការឡើងទៅវគ្គ ៨ ក្រុមហើយ ដោយពេលនេះពួកគេកំពុងឈរនៅលើកំពូលតារាងនៃពូល B ក្រោយឆ្លងកាត់ ៣ ប្រកួតពួកគេឈ្នះ ២ និង ស្មើ ១៕