កីឡាករជាច្រើនបានចូលនិវត្តន៍ស្ទើរតែអស់ទៅហើយក្នុងសម័យ Cristiano Ronaldo ប៉ុន្ដែកីឡាកររូបនេះ ដែលមានវ័យ ៣៤ ឆ្នាំនៅតែមានឈ្មោះជាកីឡាករកំពូលរបស់ពិភពលោកក្នុងឆ្នាំ ២០២០។

photo of Cristiano Ronaldo
Cristiano Ronaldo

ពេលនេះ Ronaldo បានលាតត្រដាងអាថ៍កំបាំង ដែលជួយឱ្យកីឡាករវ័យ ៣៤ ឆ្នាំនេះរូបនេះមានរាងកាយមាំមួន និងបន្តភាពខ្លាំងក្លារបស់ខ្លួននៅលើទីលាន។

របបអាហាររបស់គាត់ អនុញ្ញាតឱ្យគាត់មានសាច់ដុំធំៗ និងមានជាតិខ្លាញ់តិច។ គាត់មានអ្នកជំនាញអាហាររូបត្ថម្ភ ដែលតាមគាត់តាំងពីលេងឱ្យក្លឹប Real Madrid។

គាត់បរិភោគគ្រាប់ធញ្ញាជាតិ ផ្លែឈើស្រស់ និងសាច់គ្មានខ្លាញ់ដែលមាននៅក្នុងត្រីដូចជា ត្រីដាវ ត្រីសមុទ្រឈ្មោះ Sea Bass ត្រីសមុទ្រឈ្មោះ Sea Bream និង ត្រីម៉រុយ។ ពពួកត្រីនេះ គេក្លាសេ ហើយវាមិនកកទេ។

ក្រៅពីអាហារសាច់ Ronaldo នៅបរិភោគអាហារដូចជាឈីស សាច់បន្ទះ យ៉ាអួ និងផ្លែបឺ។ ហើយមាន់ ត្រូវបាន Ronaldo ចាត់ទុកជាអាហារវេទមន្ត ដោយវាសម្បូរទៅដោយប្រូតេអ៊ីន និងជាតិខ្លាញ់តិច។

កីឡាករ Patrice Evra អតីតមិត្តរួមក្រុមកាលនៅលេងឱ្យក្លឹបបិសាចក្រហមនិយាយថា “ខ្ញុំណែនាំអ្នកទាំងអស់គ្នាត្រូវនិយាយបដិសេធ នៅពេល Cristiano អញ្ជើញអ្នកទៅផ្ទះរបស់គាត់ ព្រោះសម្លាញ់ម្នាក់នេះជាម៉ាស៊ីន និងមិនដែលឈប់ហាត់ប្រាណនោះឡើយ”៕