Cristiano Ronaldo and Georgina Rodriguez

កីឡាករ Cristiano Ronaldo បានបង្ហើបប្រាប់ពីផែនការរបស់ខ្លួន ដើម្បីរៀបការជាមួយមិត្តស្រី Georgina Rodriguez នាពេលឆាប់ៗខាងមុខនេះ ។គួរបញ្ជាក់ថាតារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus វ័យ ៣៤ ឆ្នាំរូបនេះបានភ្ជាប់ពាក្យជាមួយតារាម៉ូដែលវ័យ ២៥ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៦ មកម្លេះ ។

ហើយយ៉ាងណាមិញទោះបីជាគូរស្នេហ៍មួយគូនេះ មានកូនស្រីម្នាក់ រួមទាំងកូន ៣ នាក់ទៀតក៏ដោយ ក៏ពួកគេមិនទាន់បានរៀបការតាមច្បាប់ជាផ្លូវការនៅឡើយទេ ។តែទោះយ៉ាងណា Ronaldo បានបង្ហើបប្រាប់ថារូបគេមានបំណងរៀបអាពាហ៍ពិពាហ៍ជាមួយ Georgina នាពេលឆាប់​ៗខាងមុខនេះ តែមិនបានផ្តល់ការចង្អុលបង្ហាញថា តើវាអាចនឹងកើតឡើងនៅពេលណាទេ ។

Cristiano Ronaldo and Georgina Rodriguez

លើសពីនេះដោយថ្លែងនៅក្នុងបទសម្ភាសជាមួយ Piers Morgan ខ្សែប្រយុទ្ធរូបនេះបាននិយាយថា​​ ៖ ” យើងនឹងរៀបការជាមួយគ្នានៅថ្ងៃណាមួយ ។ វាជាក្តីសុបិនរបស់ម្តាយខ្ញុំផងដែរ ។ ដូច្នេះថ្ងៃណាមួយ ហេតុអ្វីមិនអាចកើតឡើងបាន?” ៕