ក្រោយរកបាន ១ គ្រាប់នៅក្នុងជំនួបរវាង Arsenal ទល់នឹង Manchester United យប់មិញ, ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាករដំបូងគេដែលរកគ្រាប់បាល់បានលើស ១០០ គ្រាប់ទាំងនៅក្របខណ្ឌ La Liga និង Premier League។

Cristiano Ronaldo
Cristiano Ronaldo

ជាការពិតណាស់ នាជំនួបសប្តាហ៍ទី ៣៤ នៃក្របខណ្ឌ Premier League យប់មិញ Man UTD បានរងបរាជ័យក្រោមថ្វីជើងក្រុម Arsenal នៅទឹកដី Emirates Stadium ក្នុងលទ្ធផល ៣-១។

ក្នុងនោះ ៣ គ្រាប់របស់ក្រុមកាំភ្លើងធំគឺរកបានដោយ Nuno Tavares, Bukayo Saka និង Granit Xhaka ម្នាក់មួយគ្រាប់ដោយឡែកមួយគ្រាប់របស់ក្រុមបិសាចក្រហមគឺរកបានដោយ Ronaldo។

យ៉ាងណាមិញ តាមរយៈគ្រាប់បាល់មួយគ្រាប់នេះបានធ្វើឱ្យ Ronaldo ក្លាយជាកីឡាករដំបូងគេនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលរកគ្រាប់បាល់បានលើស ១០០ គ្រាប់ទាំងនៅ La Liga និង Premier League ពោលក្នុងការប្រកបអាជីពនៅ Real Madrid កីឡាករ CR7 រកបានគ្រាប់បាល់ចំនួន ៣១១ គ្រាប់ ចំណែកនៅ Man United រូបគេរកបាន ១០០ គ្រាប់គត់ គិតទាំងមួយគ្រាប់យប់មិញនេះ៕