photo of Cristiano Ronaldo
Cristiano Ronaldo
Ronaldo បាន​បញ្ជូន​សារ​នេះជា​​ខ្សែ​រឿង​នៅ​ក្នុង​​បណ្ដាញ​សង្គម Instagram ដោយ​ Ronaldo ធ្លាប់​លេង​ជាមួយ​ Andre Gomes ​ក្នុង​ក្រុម​ជម្រើសជាតិ​ព័រទុយ​ហ្កាល់​កាលពីមុន។

ខ្សែរឿង​ដែល​ Ronaldo បាន​ផ្ញើឱ្យ Gomes មាន​ចំណងជើងថា “​នឹង​វិល​ត្រឡប់​មកវិញ​រឹងមាំជាងមុន​ទៅទៀត” ដែល​បញ្ជាក់ពីស្មារតី​របស់ Gomes ដែល​នឹង​វិល​ត្រឡប់​មកពីការ​សម្រាក​ព្យាបាល​របួស​ដ៏យូរ។

photo of Andre Gomes
Andre Gomes

អ្នក​ចាត់ការ​ក្លឹ​ប​ Everton គឺ​លោក​ Marco Silva បាន​សន្យា​ថា​នឹង​ផ្ដល់​ការគាំទ្រ​ពេញទំហឹង​ឱ្យ​ Gomes ក្នុង​អំឡុង​ពេល​ដ៏លំបាក​នេះ និងជួយ​បន់ស្រន់​ឱ្យគេ​ឆាប់ជា​សះស្បើយ។

“Andre នឹងទទួលបាន​ការជួយ​គាំទ្រ​ទាំងអស់​ដែលគេត្រូវការ។ ខ្ញុំ​ច្បាស់ ១០០%​ថាគេ​នឹងក្លាយ​ជា​មនុស្សម្នាក់ និងជាកីឡាករ​ម្នាក់​ដែល​​កាន់តែរឹងមាំជាងមុនទៅទៀត”។

“គេជា​មនុស្ស​ម្នាក់ដ៏អស្ចារ្យ និងជាកីឡាករអាជីព​មួយរូប​ដ៏អស្ចារ្យ​។ កីឡាករ​របស់យើង​សុទ្ធ​តែ​កំពុង​ឋិត​ក្នុងភាព​សោកសៅ ប៉ុន្តែ​ស្មារតី​ដែល​ពួក​យើង​បានបង្ហាញ​គឺជាចម្លើយ​មួយដ៏ល្អ”។

ក្លឹប Everton បាន​បញ្ជាក់​ថា​កីឡាក​រខ្សែបម្រើរូបនេះ​បានទទួល​ការ​វះ​កាត់​ដោយជោគជ័យ​ ហើយទោះបីជាគេ​នឹង​ត្រូវខក​ខាន​ច្រើន​ប្រកួត​ក្ដី គេរំពឹងថា​កីឡាករ​រូបនេះ​នឹង​ជាសះស្បើយ​ ១០០% ខណៈ​​ដែលមានការព្រួយ​បារម្ភថា​អាជីព​របស់គេ​អាច​នឹង​ត្រូវបញ្ចប់​​ដោយ​សារ​ការដណ្ដើម​បាល់​របស់​កីឡាករ Heung-min Son របស់​ក្លឹប​ Tottenham Hotspur៕