កីឡាករឆ្មើម Cristiano Ronaldo បានបង្ហាញទឹកចិត្ត​សប្បុរសដោយនាំយក​ស្បែកជើង​សម្រាប់ក្រុម​ជម្រើសជាតិកីឡាការិនីព័រទុយហ្គាល់ក្រោមអាយុ​១៧ឆ្នាំ​ បន្ទាប់ពី​ពួកគេ​ឡើង​ដល់​ជុំបន្ទាប់នៃការ​ប្រកួត​ជម្រុះ​ក្របខណ្ឌ Euro 2020 ។

photo of Cristiano Ronaldo
កីឡាករឆ្មើម Cristiano Ronaldo

កីឡាការិនីបានអាន​លិខិតរបស់ Ronaldo ឮៗ ហើយ​ពួកគេសប្បាយចិត្ត​នៅពេល​ឃើញស្បែកជើងដែលផ្ញើមកឲ្យពួកគេ។ Ronaldo សរសេរថា “​ខ្ញុំបានប្រគល់ស្បែកជើងទាំងនេះ​ ដោយសង្ឃឹមថា វានឹងជួយអ្នកទាំងអស់គ្នា​សម្រេចក្តីសុបិន្ត”។

Ronaldo បាន​ផ្តល់កាដូ​ដល់ក្រុម​យុវតី​ទាំងនេះ បន្ទាប់ពីពួកគេយក​ឈ្នះ​ក្រុម Latvia ៤-០។ ខ្សែប្រយុទ្ធកំពូលរូបនេះ ធ្លាប់លើកពាន​ជើងឯកអឺរ៉ុប​ឆ្នាំ​២០១៦ ជាមួយក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់និង​ពាន Nations League កាលពីរដូវក្តៅផងដែរ។
ក្រុម​ជម្រើសជាតិកីឡាការិនីព័រទុយហ្គាល់ក្រោមអាយុ​១៧ឆ្នាំ

Ronaldo បាននិយាយថា “កាលខ្ញុំនៅក្មេងខ្ញុំមានសុបិនធម្មតាមួយ​ ប៉ុន្តែជា​សុបិនដ៏ងុបងុល។ វាមិនមែនជាសុបិនដែលយើងគេងនៅពេលយប់នោះទេ។ វាគឺជាសុបិនមួយក្នុងចំណោមសុបិនដែលអ្នកចង់បាន​និងធ្វើឲ្យអ្នក​គេងមិនលក់រាល់យប់។ ខ្ញុំចង់ក្លាយ​ជា​កីឡាករ​បាល់ទាត់ឆ្នើមក្នុង​ពិភព​លោក។

​ Ronaldo បន្តថា ខ្ញុំ​ព្យាយាម​ធ្វើអ្វីៗគ្រប់យ៉ាងដើម្បី​សម្រេចក្តីសុបិននេះ។ ដូច្នេះវាពិតជាសំខាន់ដែលមានសុបិន​។ ហើយវារឹតតែសំខាន់ទៅទៀតក្នុងការ​ប្រឹងប្រែង ដើម្បី​សម្រេចក្តីសុបិននោះ”៕