ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុម Manchester United ត្រូវបង្ខំចិត្តផ្លាស់ប្តូរភូមិគ្រឹះក្រោយពីស្នាក់នៅបាន ៦ថ្ងៃ។

ភូមិគ្រឹះ Ronaldo
ភូមិគ្រឹះ Ronaldo

កីឡាករសញ្ជាតិព័រទុយហ្កាល់និងក្រុមគ្រួសាររបស់គាត់ត្រូវបានគេរាយការណ៍ថាបានផ្លាស់ប្តូរគេហដ្ឋានតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីត្រលប់មកចក្រភពអង់គ្លេសវិញដោយសារសត្វចៀមធ្វើអោយក្រុមគ្រួសារខ្សែប្រយុទ្ធ Cristiano Ronaldo គេងមិនបានភ្ញាក់នៅពេលយប់។

យោងតាមសារព័ត៌មាន Mirror បានឱ្យដឹងថាកីឡាករវ័យ ៣៦ឆ្នាំរូបនេះនឹងមិត្តស្រីរបស់គាត់ឈ្មោះ Georgina Rodriguez និងកូនៗ របស់ពួកគេបានផ្លាស់ចេញពីភូមិគ្រឹះដែលមានតម្លៃ ៦ លានផោនហើយបានផ្លាស់ប្តូរទីលំនៅទៅភូមិគ្រឹះមួយទៀតដែលមានតម្លៃ ៣ លានផោន ។

ភូមិគ្រឹះថ្មីនេះត្រូវបានគេនិយាយថាមានអនាមយ័ខ្ពស់មានរោងកុន អាងហែលទឹក និងកន្លែងដាក់ឡាន ៤ ហើយក៏មានកាមេរ៉ាសុវត្តិភាព ទ្វារអគ្គិសនី និងត្រូវបានសន្តិសុខយាមល្បាតដើម្បីឱ្យគ្រួសាររបស់តារាឆ្នើមរូបនេះមានអារម្មណ៍ថាមានសុវត្ថិភាពនៅផ្ទះ។