Cristiano Ronaldo បានសាងកំណត់ត្រាអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោយពីអវត្តមានក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទាំង ៥ ប្រចាំឆ្នាំ២០១៩ ។

photo of Cristiano Ronaldo
Cristiano Ronaldo

អ្នកស៊ុតបញ្ចូលទីច្រើនបំផុតទាំង៥ នៅលើពិភពលោកសម្រាប់ឆ្នាំ២០១៩ រួមមាន ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹប Bayern Munich កីឡាករ Robert Lewandowski រកបាន ៥៤ គ្រាប់, Lionel Messi របស់ Barcelona រកបាន ៥០ គ្រាប់ , Kylian Mbappe របស់ក្លឹប Paris Saint-Germain រកបាន ៤៤ គ្រាប់ , Raheem Sterling របស់ Manchester City រកបាន ៤១ គ្រាប់ និង Eran Zahavi របស់ Guangzhou រកបាន ៤០ គ្រាប់ ។

Robert Lewandowski
Robert Lewandowski
Lionel Messi
Lionel Messi

ទន្ទឹមនឹងនេះខ្សែប្រយុទ្ធកំពុងធ្លាក់ទម្រង់លេង Ronaldo រកបានត្រឹមតែ ៣៩ គ្រាប់ប៉ុណ្ណោះ ដោយ ២៥ គ្រាប់រកបានជាមួយក្លឹប Juventus និង ១៤ គ្រាប់ជាមួយជម្រើសជាតិព័រទុយហ្កាល់ ។ ហើយនេះគឺជាចំនួនទាបបំផុតរបស់កីឡាករវ័យ ៣៤ឆ្នាំរូបនេះក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ។

ចាប់តាំងពី Cristiano Ronaldo ស៊ុតបញ្ចូលទីបានច្រើនបំផុតនៅក្នុងអាជីពរបស់ខ្លួនចំនួន ៦៩ គ្រាប់ក្នុងឆ្នាំ ២០១៣ បន្ទាប់មកតួលេខនៃការរកគ្រាប់របស់តារាជើងស៊ុតរូបនេះបានបន្តធ្លាក់ចុះជាលំដាប់ ខណៈរកបាន ៦១ គ្រាប់ក្នុងឆ្នាំ ២០១៤ , ៥៧គ្រាប់ក្នុងឆ្នាំ ២០១៥ , ៥៥គ្រាប់ក្នុងឆ្នាំ ២០១៦ , ៥៣គ្រាប់ក្នុងឆ្នាំ ២០១៧ , ៤៩គ្រាប់ក្នុងឆ្នាំ ២០១៨ និងរកបានត្រឹមតែ ៣៩គ្រាប់ក្នុងឆ្នាំ ២០១៩ នេះ ៕