photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

កីឡាករ Cristiano Ronaldo បានតាមស្មើ Lionel Messi ដោយឈ្នះពានរង្វាន់ Ballon d’Or ទី 5 របស់គាត់កាលពីថ្ងៃព្រហស្បតិ៍ ហើយតារាបាល់ទាត់របស់ក្លឹប Real Madrid សង្ឃឹមថាការប្រយុទ្ធរវាងគាត់និង Messi នឹងបន្តក្នុងរដូវកាលខាងមុខនេះ ។

ប្រធានក្រុមព័រទុយហ្គាល់រូបនេះ បាននិយាយក្រោយពីទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះថា ខ្ញុំសង្ឃឹមថានឹងលេងនៅកំរិតនេះពីរបីឆ្នាំទៀត ខ្ញុំសង្ឃឹមថាការប្រយុទ្ធជាមួយនឹងកីឡាករ Messi នៅតែបន្តទៅពេលខាងមុខទៀត ។

គាត់នឹងបន្តធ្វើឱ្យបានល្អបំផុតសម្រាប់ក្រុមរបស់គាត់ ។ ខ្ញុំបានចាប់ផ្តើមរដូវកាលនេះយ៉ាងល្អ ហើយយើងនឹងឃើញនៅចុងបញ្ចប់នៃរដូវកាលនេះដែលយើងម្នាក់ៗនឹងទទួលជ័យជម្នេះ ។