Cristiano Ronaldo ​និង​គ្រួសារ​បាន​សម្រេច​ចិត្ត​ប្ដូរ​ផ្ទះ ក្រោយ​មាន​ការ​រំខាន​សម្លេង​​សត្វ​ចៀម​រាល់​ព្រឹក​​ពេក​ធ្វើ​ឲ្យ​រំខាន​ដល់​ដំណេក។

Cristiano Ronaldo នឹងកូនស្រី
Cristiano Ronaldo នឹងកូនស្រី

កីឡាករ​វ័យ​៣៦​ឆ្នាំ​​បាន​ផ្លាស់​ពី​ផ្ទះ​ដែល​​មាន​តម្លៃ​៦​លាន​ផោន​ក្រោយ​រស់​នៅ​មិន​ដល់​មួយ​សប្ដាហ៍ ទៅ​នៅ​ផ្ទះ​ដែល​មាន​តម្លៃ​៣​លាន​ផោន​ធ្លាប់​គេ​កម្មសិទ្ធិ​របស់​អតីត​កីឡាករ Manchester United ម្នាក់។ ការ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្ដូរ​ផ្ទះ​នេះ ដោយ​សារ​តែ​គ្រួសារ​​របស់ Ronaldo ថ្លង់​នឹង​សម្លេង​សត្វ​ចៀម។

Ronaldo ជាមួយ​មិត្ត​ស្រី Georgina Rodriguez រួម​ទាំង​កូន​ៗ​ទាំង​បាន​សម្រេច​ចិត្ត​ប្ដូរ​ផ្ទះ​ ក្រោម​មូលហេតុ​សត្វ​ចៀម​រំខាន​រាល់​ព្រឹក​ និង​បញ្ហា​សុវត្ថិភាព។ តាម​ប្រភព​ឲ្យ​ដឹង​ថា ផ្ទះ​តម្លៃ​៦​លាន​ផោន​របស់ Ronaldo មាន​​មាន​ទេសភាព​ស្អាត អម​ដោយ​ព្រៃ​ឈើ ប៉ុន្តែ​វា​ក៏​នៅ​ជិត​កន្លែង​ចៀម​រស់​នៅ​ដែរ៕ ​

Ronaldo បាន​ផ្លាស់​មក​បិសាច​ក្រហម​​ក្នុង​តម្លៃ​ខ្លួន​១២,៨​លាន​ផោន ផ្ទេរ​ចេញ​ពី Juventus។ បង្ហាញ​ខ្លួន​បាន​២​ប្រកួត​​ឲ្យ United កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រក​បាន​៣​គ្រាប់​ហើយ៕