ខ្សែប្រយុទ្ធ​ Cristiano Ronaldo ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​លើក​ឡើង​កំពុង​សិក្សា​ស្វែង​រក​ជម្រើស​ចាកចេញ​ពី​ក្លឹប​ Manchester United ត្រលប់​ទៅ​កាន់​ក្លឹប​ Sporting Lisbon។ នេះ​បើ​តាម​ប្រភព​របស់​សារព័ត៌មាន​ The Athletic ដែល​ចុះ​ផ្សាយ​លើ​សារព័ត៌មាន​ Sky Sports នៅ​ក្នុង​ថ្ងៃ​នេះ​។

Cristiano Ronaldo
Cristiano Ronaldo

Ronaldo ត្រូវ​បាន​គេ​ដឹង​ថា​នៅ​តែ​ប្ដូរ​ជំហរ​ដោយ​នៅ​តែ​ចង់​ចាកចេញ​ពី​ Man Utd ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣ ទោះ​ជា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ជួប​ពិភាក្សា​ជា​មួយ​នឹង​ថ្នាក់ដឹកនាំ​ ក៏​ដូច​ជា​អ្នកចាត់ការ​ក្លឹប​បិសាច​ក្រហម​រួច​ហើយ​ក៏​ដោយ​កាល​ពី​ពេល​ថ្មីៗ​នេះ​។

កីឡាករ​នេះ​ចង់​ចាកចេញ​ទៅ​លេង​ក្លឹប​ណា​ដែល​មាន​កៅអី​ទៅ​លេង​ប្រកួត​ UEFA Champions Legaue សម្រាប់​រដូវកាល​ថ្មី​ ដើម្បី​រក្សា​ឈ្មោះ​គេ​ជា​កីឡាករ​លំដាប់​កំពូល​​ដដែល​។

នៅ​ខណៈ​នេះ​ខាង​ Sporting Lisbon មិន​ឆ្លើយ​តប​នឹង​ព័ត៌មាន​ខាង​លើ​នៅ​ឡើយ​ទេ​ តែ​មក​ទល់​នឹង​ពេល​នេះ​ចំពោះ​ក្លឹប​ដែល​ត្រូវ​បាន​សារព័ត៌មាន​ចុះ​ផ្សាយ​ថា​ Ronaldo អាច​នឹង​ទៅ​លេង​ដែល​មាន​ដូច​ជា​ក្លឹប​ Bayern Munich, Chelsea និង​ AT នេះ​សុទ្ធ​តែ​បដិសេធ​នឹង​ព័ត៌មាន​នេះ​ទាំង​អស់​៕