photo of Cuneyt Cakir
Cuneyt Cakir referee Chelsea vs Barcelona

លោក Cuneyt Cakir នឹង​ធ្វើ​​ជា​អាជ្ញាកណ្ដាល​ផ្លូវការ​កាត់​សេចក្ដី​លើ​ទីលានសម្រាប់​ជើង​ទី​១ Champions League  វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​អង្គារ​ស្អែក​រវាង Chelsea និង Barcelona  ក្នុង​កីឡដ្ឋាន  Stamford Bridge ។

​នេះ​ជា​លើ​ទី​ពីរ​ហើយ​ដែល​អាជ្ញាកណ្ដាល​វ័យ​៤១​ឆ្នាំ​កាត់​ក្ដី​រវាង​ក្រុម​មក​ពី​អង់គ្លេស​និង​អេស្ប៉ាញ​ទាំង​ពីរ ដោយ​លើក​ទី​មួយ​​នៅ​រដូវ​កាល​២០១១-១២។ រំឭក​កាល​ពី​ប្រកួត​​ឆ្នាំ​នោះ គឺ​ជា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​២ ក្នុង​កីឡដ្ឋាន Camp Nou ក្រុម​ទាំង​ពី​បញ្ចប់​លទ្ធផល ២-២ តែ​ Chelsea ជា​អ្នក​ឡើង ព្រោះ​ជើង​ទី​មួយ​ពួក​គេ​ឈ្នះ ១-០។

នេះ​ក៏​ជា​លើក​ទី​៦ដែរ ដែល​លោក Cuneyt Cakir សញ្ជាតិ​ទួរគី​ កាត់​ក្ដី​ឲ្យ Barcelona នៅ UCL ដោយ​លើក​ទី​១​ជាមួយ Rubin Kazan ២០១០-១១,  Benfica ២០១២-១៣, Roma  ២០១៥-១៦, Arsenal ២០១៤-១៥ និង​ផ្ដាច់ព្រ័ត្រ​ជាមួយ Juventus ឆ្នាំ​២០១៥។

ការ​ចូល​កាត់​ក្ដី​រវាង​ក្រុម​យក្ស​​ទាំង​ពីរ​អាច​ជា​សម្ពាធ​មួយ​សម្រាប់​លោកCakir។ ត្បិត​រដូវ​កាល​២០១០-១១ មិន​មាន​បញ្ហា​អ្វី​ តែ​គ្រប់គ្នា​ខ្លាច​មាន​រឿង​លំអៀង​ដូច​កាល​ឆ្នាំ​២០០៩ ដែល​កាល​នោះ​មាន​លោកអាជ្ញាកណ្ដាល Tom Henning Ovrebo ជា​អ្នក​កាត់​ក្ដី។ នា​ឆ្នាំ​នោះ​មាន​រឿង​ចម្រូងចម្រាស​ច្រើន ជា​ពិសេស​អ្នក​គាំទ្រ​ចោទ​លោក Ovrebo ​បាន​កាន់​ជើង​ខាង​ Barca រហូត​ដល់​មាន​ការ​គំរាម​សម្លាប់​ទៀតផង៕

ប្រភព៖ marca