Photo of Dani Alves
Dani Alves says Barcelona ‘always had a good

Dani Alves បាននិយាយថា Barcelona តែងតែចង់លេងជាមួយក្រុម Arsenal ក្នុងក្របខ័ណ្ឌ Champions League ព្រោះពួកគេអាច តែងតែយកឈ្នះ លើក្រុម Arsenal បាន។

ក្លឹបយក្ស Catalan បានផ្តួល Arsenal ចេញពីក្របខ័ណ្ឌ Champions League ក្នុងរដូវកាល 2009/10, 2010/11 និង 2015/16 ។

Alves ជឿជាក់ថាទស្សនវិស័យរបស់ក្លឹបទាំងពីរនេះបានធ្វើឱ្យក្លឹប Barcelona គ្រប់គ្រងលើការប្រកួតជាមួយនឹងក្រុម Arsenal ជាពិសេសនៅទឹកដី Camp Nou ដែលពួកគេស៊ុតបញ្ចូលទីបាន 10 គ្រាប់ក្នុង 3 ប្រកួត។

Alvesនិយាយថា “ពួកគេជាក្រុមមួយដែលយើងគ្រប់គ្រងហើយមានការគ្រប់គ្រង រាល់ពេលដែលយើងបានជួបប្រកួតជាមួយ Arsenal ពួកយើងទទួលបានលទ្ធផលល្អខ្លាំងណាស់។”

Arsenal នឹងប្រឈមមុខនឹងអតីតគ្រូបង្វឹករបស់ក្រុម Barcelona គឺលោក  Pep Guardiola នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ក្លឹប Man City ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យក្រោយ។

Barcelona ក្រោមការដឹកនាំរបស់លោក Pep Guardiola បានជួយអោយឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ 2009 និង 2011 ដោយបានផ្តួលក្រុម Manchester United ក្នុងឱកាសទាំងពីរលើក។

Alves ចងចាំយ៉ាងច្បាស់ថាក្រុមម្ចាស់ជើងឯក Champions League ឈ្នះ ហើយក៏ដូចជាការជឿជាក់លើក្រុមកាលពីឆ្នាំ 2011 ដែលបានទទួលជ័យជម្នះ 3-1 នៅលើទឹកដី Wembley វាពិតជាត្រូវបានគេចាត់ទុកថាជាការប្រកួតដ៏ល្អបំផុត។

ប្រភពពី៖ sky sports