ខ្សែបម្រើ Daniel James របស់ក្រុមបិសាចក្រហម Manchester United ទំនងជាចាកចេញពីក្លឹបនៅចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាករនេះ។

Daniel James
Daniel James

វាច្បាស់ណាស់គឺទាក់ទងនឹង Cristiano Ronaldo ដែលជាខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់បានចូលរួមជាមួយក្លឹបឡើងវិញកាលពីសប្តាហ៍មុន។

ទូរទស្សន៍ Sky Sports អះអាងថាមានក្លឹបនៅ Premier League ជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករវ័យ ២៣ ឆ្នាំរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងជាមួយមួយនឹងជម្រើសទិញដាច់ពីក្រុម Leeds United ។

រដូវកាលមុន James រកបាន ៣ គ្រាប់និងផ្តល់ Assist ១ ដងក្នុងការបង្ហាញខ្លួន ១៥ ប្រកួតនៅ Premier League ។