photo of Daniel James
កីឡាករ Daniel James

យុវជន​ឆ្នើម Daniel James ​ស៊ុត​១​គ្រាប់​យ៉ាង​ស្អាត​ជួយ​ក្រុម​ជម្រើស​ជាតិ​វែល ​យក​ឈ្នះ​លើ​ក្រុម​បេឡារូស​ក្នុង​លទ្ធផល ១-០ ​នា​ប្រកួត​មិត្តភាព​យប់មិញ​នេះ។

ក្រុម​ជម្រើស​ជាតិ​វែល ​ក្នុង​ការ​ប្រកួត​មិត្តភាព​នេះ ​មិន​បាន​ដាក់ Bale ​ឱ្យ​ចូល​លេង​ដំបូង​ដើម្បី​រក​គ្រាប់​បាល់​នោះ​ទេ ដោយ​ដាក់ James ​ជំនួស​វិញ។ ​នៅ​ត្រឹម​នាទី​១៧ ​កីឡាករ​លេង​នៅ​ក្លឹប Man Utd ​នេះ ​អាច​ទម្លាយ​សំណាញ់​ទី​ខាង​ក្រុម ​បេឡារូស ​បាន​ទៅ​ហើយ ​ហើយ​វា​ក៏​ជា​គ្រាប់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ​ផង​ដែរ។ រូបគេ​ត្រូវ​ប្ដូរ​ចេញ​នៅ​នាទី​៥០ ​ដោយ​ដាក់​ជំនួស​វិញ​ដោយ Bale ​ប៉ុន្តែ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​ទៀត​នោះ​ទេ។

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វែល ​លេង​មិត្តភាព​ដោយសារ​តែ​មិន​មាន​ប្រកួត​ជម្រុះ Euro 2020 ​ឡើយ ​ដោយ​ពួកគេ​ឆ្លង​កាត់​ការ​ប្រកួត​ជម្រុះ​បាន​៤​ប្រកួត​មក​ហើយ ​ដោយ​ឈ្នះ​២​និង​ចាញ់​២។ បច្ចុប្បន្ន​ឈ​នៅ​លេខ​រៀង​ទី​៤ ​មាន​៦​ពិន្ទុ៕