photo of Daniel Sturridge
Daniel Sturridge of Liverpool

ខ្សែប្រយុទ្ធក្រុម Liverpool លោក Daniel Sturridge កំពុងតែពិចារណាលើការផ្លាស់ប្តូរទៅ ក្រៅប្រទេសនៅក្នុងខែមករា​ ដោយមានដូចជាក្រុម Real Betis និង Valencia ជាពិសេស ។

នេះបើយោងតាមសារព័ត៌មាន The Daily Mail បានឱ្យដឹងថាកីឡាករអន្តរជាតិអង់គ្លេសរូបនេះ ចង់ចាកចេញដើម្បីមានពេលវេលាគ្រប់គ្រាន់ ក្នុងការបង្ហាញខ្លួននៅលើទីលាន ក្នុងគោលបំណងបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយនេះ ។

នៅក្នុងរដូវកាលនេះ Sturridge មានរបួសបន្តិចបន្តួចមិនដូចរដូវកាលមុនៗឡើយ ដែលតែងតែរំខានដល់អាជីពបាល់ទាត់របស់គាត់ជានិច្ច ។ យ៉ាងណាក៏ដោយ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ នៅតែមិនអាចដណ្តើមកៅអីជម្រើសដំបូង ក្រោមការដឹកនាំរបស់លោក Jurgen Klopp ដដែល ។