Daniel Zsori បានយកឈ្នះ Lionel Messi និង Juan Quintero ក្លាយជាម្ចាស់ពាន Puskas Award ដោយការរកគ្រាប់បាល់ bicycle-kick សំរាប់ក្រុម Debrecen ក្នុងការប្រកួតទល់នឹង Ferencvaros។

photo of Daniel Zsori
Daniel Zsori

ប្រធានក្រុម Barcelona, Messi ត្រូវបានជ្រើសរើសជាបេក្ខភាពគ្រាប់បាល់ល្អបំផុត សំរាប់គ្រាប់បាល់ដែលរូបគេរកបានទល់នឹងក្រុម Real Betis នៅកីឡដ្ឋាន Estadio Benito Villamarin។

ដោយឡែក Quintero ដែលស៊ុតហ្វ្រីឃីគបញ្ចូលទី សំរាប់ក្រុម River Plate ទល់នឹង Racing Club ក៏មិនអាចយកឈ្នះកីឡាករវ័យក្មេងសញ្ជាតិរ៉ូម៉ានីបានដែរ។

គួរបញ្ជាក់ថា Messi មានឈ្មោះក្នុងបញ្ជីបេក្ខភាពប្រជែងពាន Puskas Award ៧លើកមកហើយ ប៉ុន្ដែមិនទាន់ឈ្នះពាននេះនៅឡើយទេ៕