photo of Danny Rose
Danny Rose No problem with Pochettino after public Spurs

ខ្សែការពារឆ្វេងកីឡាករ Danny Rose បានលើកឡើងថា ខ្លួនមានទំនាក់ទំនងល្អ ជាមួយនឹងអ្នកចាត់ការក្រុម Tottenham លោក Mauricio Pochettino ខណៈពេលដែលខ្លួនតែងតែទទួលបានការរិះគន់ ពីការចង់ចាកចេញពីក្លឹប។

Rose បានបង្កឱ្យមានភាពចម្រូងចម្រាស នៅពេលដែលរូបគេបានជំរុញឱ្យ Spurs ទិញយកតារាឆ្នើម មិនមែនទិញយកកីឡាករដែលខ្លួនត្រូវតែរកមើលតាម Google ថាជាអ្នកណានោះទេ។

កីឡាករវ័យ 27 ឆ្នាំរូបនេះដែលមានទំនាក់ទំនងជាមួយក្រុម Manchester united, Manchester City និងម្ចាស់ជើងឯកលីកកំពូលតារាង Premier League Chelsea ក៏បានបញ្ចុះបញ្ចូលឱ្យមានការដំឡើងប្រាក់បៀរវត្សរ៍ក្រោយពីបានបង្ហាញពីកាចង់រចាកចេញរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយកីឡាកររូបនេះបាននិយាយថាគាត់មិនមានបញ្ហាអ្វីជាមួយនឹង pochettino ទេបន្ទាប់ពីបានចាប់ផ្តើមការប្រកួតលីកជាលើកដំបូងចាប់តាំងពីរបួសជង្គង់កាលពីដើមសប្តាហ៍មុនក្នុងជ័យជម្នះ 1-0 កាលពីថ្ងៃអាទិត្យលើ Crystal Palace ។

photo of  Mauricio Pochettino
Spurs boss Mauricio Pochettino
ប្រភពពី៖ goal