អ្នកចាត់ការទូទៅលោក Quique Sanchez Flores បានបញ្ជាក់ថាខ្សែប្រយុទ្ធរបស់ Watford កីឡាករ Danny Welbeck នឹងអវត្តមានក្នុងរយៈពេលដ៏យូរបន្ទាប់ពីរងរបួសសរសៃពួរ។

photo of Danny Welbeck
កីឡាករ Danny Welbeck

អតីតខ្សែប្រយុទ្ធក្រុម Arsenal រូបនេះត្រូវផ្លាស់ប្តូរបន្ទាប់ពីលេងបានត្រឹម ៤នាទីនៃលទ្ធផលស្មើ ១ទល់១ ក្នុងជំនួបជាមួយ Tottenham ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃសៅរ៍។

“វាជាដំណឹងអាក្រក់អំពី Danny Welbeck។ យើងត្រូវការពិនិត្យបន្ថែមទៀតហើយវានឹងកើតឡើងនៅសប្តាហ៍ក្រោយ”។ សម្តីរបស់លោក Sanchez Flores។

photo of Sanchez Flores
លោក Sanchez Flores

“ខ្ញុំមិនដឹងថាតើគាត់នឹងត្រូវសម្រាកយូរប៉ុណ្ណានោះទេ ប៉ុន្តែវាមានរយៈពេលយូរ។ វាប្រហែលជាប៉ុន្មានខែជាជាងសប្តាហ៍ ។ គាត់ខកចិត្ត គាត់ពិតជាសោកសៅណាស់ ហើយខ្ញុំបានព្យាយាមជួយគាត់ និងគាំទ្រគាត់។ ប៉ុន្តែទឹកមុខរបស់ Danny Welbeck គឺដូចគ្នាជានិច្ច”។

“វាមិនអាចទៅរួចទេក្នុងការផ្លាស់ប្តូរអាកប្បកិរិយាអារម្មណ៍វានឹងផ្លាស់ប្តូរច្រើន ពីព្រោះគាត់មានអារម្មណ៍ថាគាត់មានឱកាសត្រឡប់មកវិញក្នុងកម្រិតល្អប៉ុន្តែឥឡូវនេះយើងត្រូវរង់ចាំម្តងទៀត”៕