កីឡាករ​ David Silva ​នឹង​ចូល​រួម​ជាមួយ​ក្រុម Inter Miami ​នៅ​សហរដ្ឋ​អាមេរិក​របស់ David Beckham ​ក្រោយ​ពី​ចាកចេញ​ពី​ក្រុម Manchester City ​នៅ​ចប់​រដូវ​កាល​នេះ។Silva ​នឹង​អស់​កុងត្រា​ជាមួយ​ក្រុម​មេឃ​ខៀវ​ត្រឹម​រដូវកាល​នេះ​ហើយ។

David Silva and David Beckham
កីឡាករ​ David Silva និង លោក David Beckham

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​នេះ ​បាន​ប្រកាស​តាំង​ពី​រដូវ​កាល​មុន​ថា​អស់​កុងត្រា​នេះ​ទៅ ​រូបគេ​នឹង​ចាកចេញ​ពី​ក្រុម Man City ​ហើយ ​ព្រោះ​ចំណាយ​ពេល​នៅ​ក្លឹប​មួយ​នេះ​រយៈ​ពេល​៩​ឆ្នាំ​មក​ហើយ។ ដំបូង​ឡើយ ​មាន​ដំណឹង​ថា​កីឡាករ​វ័យ​៣៣​ឆ្នាំ​នេះ​នឹង​ទៅ​លេង​នៅ​ក្លឹប​ក្នុង​ប្រទេស​អេស្ប៉ាញ​វិញ ​ព្រោះ​រូបគេ​ចង់​ចូល​និវត្ត​នៅ​ស្រុក​កំណើត។

photo of David Silva
កីឡាករ David Silva

តែ​នៅ​ពេល​នេះ ​ស្រាប់​តែ​មាន​ដំណឹង​ថា​ក្រុម​ថ្មី Inter Maimi ​ដែល Beckham ​ជា​ម្ចាស់​នោះ ​កំពុង​ទាក់ទង​រូបគេ​ទៅ​លេង​នៅ​ទី​នោះ។ ​លីគ​អាមេរិក ​ក៏​ជា​លីគ​ដ៏​ពេញ​និយម​មួយ​សម្រាប់​កីឡាករ​ល្បី​ៗ​នៅ​អឺរ៉ុប ​ចំណាយ​ពេល​ចុង​ក្រោយ​មុន​ចូល​និវត្តន៍​ផង​ដែរ។ Beckham ​បុរស​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​វិស័យ​បាល់ទាត់ ជឿ​ជាក់​ថា​លោក​នឹង​អាច​ទាក់ទាញ Silva ​មក​រួម​ក្រុម​បាន៕

photo of David Silva
David Silva