David de Gea ត្រូវបានមិត្តរួមក្រុមពេញចិត្តអោយធ្វើប្រធានក្រុមជំនួស Harry Maguire
05 Jun 2022 - 20:24:06 SHARE
អ្នកចាំទី David de Gea ត្រូវបានមិត្តរួមក្រុមនៅ Manchester United គាំទ្រជាខ្លាំង ដើម្បីឱ្យរូបគេក្លាយជាបេក្ខភាពប្រធានក្រុមថ្មីជំនួសខ្សែការពារ Harry Maguire នេះបើតាមរបាយការណ៍នៅបរទេស។

ជាការពិតណាស់ នៅរដូវកាលមុន Maguire បំពេញតួនាទីមិនបានល្អទេក្នុងនាមជាប្រធានក្រុម និងជាខ្សែការពាររបស់ Man UTD ខណៈផលអវិជ្ជមានបែបនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់ក្រុមបិសាចក្រហមមិនសប្បាយចិត្តនោះទេ ហើយជារឿយៗពួកគេតែងតែសំណូមពរឱ្យក្លិបបណ្តេញកីឡាកររូបនេះចេញពីក្លិបផងដែរ។
រហូតមកដល់ពេលនេះតំណែងជាប្រធានក្រុមរបស់ Maguire កំពុងតែរង្គោះរង្គើរនៅឡើយ ទន្ទឹមនឹងនេះកាសែត The Sun បានចុះផ្សាយថា គ្រូបង្វឹកថ្មីលោក Erik ten Hag នឹងបើកការបោះឆ្នោតក្នុងក្រុម ដើម្បីជ្រើសរើសប្រធានក្រុមថ្មីខណៈ De Gea ត្រូវបានគេដឹងថាជាបេក្ខភាពឈានមុខគេបំផុត បន្ទាប់ពីមិត្តរួមក្រុមទាំងមូលហាក់គាំទ្រទៅលើរូបគេជាខ្លាំង៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព