photo of David De Gea
David De Gea នឹងបន្តកុងត្រាថ្មីរយះពេល៥ឆ្នាំជាមួយ Manchester United

អ្នកចាំទីដៃស្អិតសញ្ជាតិអេស្ប៉ាញ David De Gea នឹងបន្តកុងត្រាថ្មីរយះពេល៥ឆ្នាំជាមួយ Manchester United ដោយទទួលបានប្រា​ក់ឈ្នួលខ្ពស់ 350,000 ផោនក្នុង មួយ​សប្ដាហ៍​។

ក្នុងការបន្តកុងត្រាថ្មីជាមួយនឹងកីឡាករវ័យ ២៧ឆ្នាំរូបនេះ លោក Jose Mourinho មិនចង់បើកឳកាសអោយក្រុម Real Madrid ចរចារជាមួយ David De Gea ក្នុងការត្រលប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ ដែលការធ្វើការបន្តកុងត្រាថ្មីនេះ នឹងអាចធ្វើឡើងមុនពេលប្រព្រឹត្តិការណ៍ FIFA World Cup ២០១៨ នៅប្រទេសរ៉ុស្សី ខិតជិតមកដល់។

David De Gea នឹង​ក្លាយ​ជា​អ្នក​រក​ចំណូល​បាន​ខ្ពស់​បំផុត​ទី​២ របស់​ក្លឹបបន្ទាប់ពីកីឡាករ Alexis Sanchez ដែល​ទទួល​កម្រៃ ៥០៥ ០០០​ផោន​​ក្នុង​មួយ​សប្ដាហ៍។ គេ​គិត​ថា​កិច្ច​ពិភាក្សា​នឹង​ចាប់​ផ្ដើម​ជាមួយ​នឹង​កីឡាករ​វ័យ ២៧​ ឆ្នាំ​នៅ​ខែ​នេះ​បន្ទាប់​ពី​ភាគី​ទាំង​សង​ខាង​បាន​បញ្ចប់​ការ​ពិភាក្សា​ម្ដង​ហើយ​កាល​ពី​ដើម​រដូវ​កាល។​

គួរ​រម្លឹក​ថា​ De Gea សឹងតែ​ផ្ទេរ​ទៅ​ Real Madrid កាល​ពី​ឆ្នាំ​២០១៥​ តែ​យឺតយ៉ាវ​ក្នុង​ការ​រត់​ឯកសារ​ផ្ទេរ​នៅ​ថ្ងៃ​ចុង​ក្រោយ​ពេល​ទីផ្សារ​ដោះដូរ​បិទ​ទ្វារ

ប្រភព៖ thesun