កំពូលអ្នកចាំទីដៃស្អិត David De Gea បានយល់ព្រមចុះកិច្ចសន្យាថ្មីជាមួយក្លឹបបិសាចក្រហម Manchester United រយៈពេល 5 ឆ្នាំទៀត។

David De Gea យល់ព្រមចុះកុងត្រាថ្មីជាមួយ Man Utd 5ឆ្នាំទៀត
David De Gea យល់ព្រមចុះកុងត្រាថ្មីជាមួយ Man Utd 5ឆ្នាំទៀត

De Gea បានព្រមបន្តកុងត្រាថ្មីនៅ Man Utd ទៀតហើយ ដោយរូបគេនឹងទទួលបានថ្លៃឈ្នួល 400,000ផោនក្នុងមួយសប្តាហ៍ ដែលជាតម្លៃបំបែកកំណត់ត្រា អ្នកចាំទីមានប្រាក់ឈ្នួលថ្លៃជាងគេបំផុតលើពិភពលោក ខណៈដែរកិច្ចសន្យាចាស់របស់លោកផុតនៅរដូវថ្មីនេះហើយ។

ថ្មីៗនេះមានពាក្យចរចាមរ៉ាមថា គាត់ប្រហែលជាចាកចេញពីក្លឹបនេះហើយមើលទៅព្រោះ ក្លឹបអ្នកមានបារាំង PSG នឹង​ Real Madrid ចង់បានរូបគេជាខ្លាំង ណាមួយនៅក្លឹបរបស់គាត់កំពុងតែធ្លាក់ទម្រង់លេងជាខ្លាំង៕

ប្រភព៖ manchestereveningnews