លោក Arsene Wenger អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal នឹងមានក្លឹបជាច្រើនចាប់អារម្មណ៍លើគាត់ក្នុងការគ្រប់គ្រង់ក្រុមរបស់ពួកគេ។ ក្រោយពីគាត់ចាកចេញពីការងារនេះ នេះបើយោងតាមអតីតអនុប្រធានក្លឹប Arsenal លោក David Dein ។

photo of លោក Arsène Wenger នឹង​លោក David Dein
លោក Arsène Wenger នឹង​លោក David Dein

ពិតណាស់ថ្មីៗនេះលោក Arsene Wenger បានប្រកាសជាសាធារណៈថា ខ្លួននឹង​ដើរ​ចេញ​ពី​កាំភ្លើង​ធំ​ Arsenal នៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្រោយពីចំណាយជាងពីរទសវត្សនៅក្លឹបនេះ។

លោក David Dein បាននិយាយប្រាប់សារ​ព័ត៌មាន Sky Sport ថា៖ «គាត់មានអាយុ 69 ឆ្នាំនៅក្នុងខែតុលាខាងមុខនេះ គាត់មានចំណេះដឹងនឹងបទពិសោធ​ន៍ជាច្រើនក្នុងនាមជាគ្រូបង្វឹក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំដឹងថាមានក្លឹបធំៗមួយចំនួនដែលនៅនៅជិតខាងមកជួបគាត់។ មានក្លឹប​ពីរ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ចាប់​អារម្មណ៍​លើ​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​ខាង​លើ​នេះជាខ្លាំងនៅរដូវកលានេះ​គឺ​ក្លឹប Real Madrid ​របស់​អេស្ប៉ាញ ​និង​ក្លឹប​អ្នក​មាន PSG» ​។

photo of Arsene Wenger
Arsene Wenger

«ក្រុម​អធិរាជ​ស ​កំពុង​តែ​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី ​ក្រោយ​ពី​អ្នក​ចាត់ការ​ Zidane ​បាន​ប្រកាស​ថា​នឹង​ចាកចេញ​ពី​ក្លឹប​ដែរ ​បើ​ទោះ​ជា​ដឹក​នាំ​ក្រុម​ការពារ​តំណែង​ជើង​ឯក UEFA Champions League ​បាន​ក៏​ដោយ។ ចំណែក​ក្លឹប PSG ​វិញ ​ដូច​ដែល​ប្រិយមិត្ត​ដឹង​ស្រាប់​ហើយ ​ក្រោយ​ពី​មិន​អាច​ឈ្នះ​ពាន UCL ​បាន តំណែង​របស់​លោក Unai Emery ​ក៏​អាច​នឹង​បាត់​ទៅ​ដែរ​នៅ​ពេល​ចប់​រដូវ​កាល​នេះ»៕

ប្រភពពី៖ egypttoday