ខ្សែការពារ David Luiz ថាខ្លួននឹងនៅនិងតស៊ូជាមួយតោខៀវ Chelsea បន្តទៀត ដើម្បីដំណែងជម្រើស 11នាក់មកវិញឱ្យទាល់តែបាន ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Maurizio Sarri នារដូវកាលថ្មីនេះ។

David Luiz
David Luiz

ពិតណាស់ ខ្សែការពារសញ្ចាតិប្រេសីុលរូបនេះ ការពីរដូវកាលមុនបានលេងតែប៉ុន្នានប្រកួតប៉ុណ្នោះ ជាមួយតោខៀវ Chelsea ក្រោមការដឹកនាំរបស់ Antonio Conte។ ជាពិសេសនោះអ្នកទាំងពីមានទម្នាស់ពាក្យសម្ដីនឹងគ្នា ក្រោយពីគ្រូបង្វឹកសញ្ចាតិអីុតាលីរូបនេះ ខឹងនិង David Luiz រឿង Chelsea ភ្លាត់ស្នៀត ចាញ់ Roma 3-0ក្នុងពាន Champions League កាលពីខែតុលាកាលឆ្នាំមុន។ ទើបធ្នើឱ្យគ្រូបង្វឹករូបនេះមិនដាក់ឱ្យគាត់ចូលលេង ដោយបានបង្ហាញខ្លួន ត្រឹមតែពីរដងប៉ុណ្ណោះក្នុ ក្របខ័ណ្ឌ Premier League តាំងពីលេងជាមួយ Roma ហើយ នឹងមិនបានជម្រើសជាតិកោះហាវឱ្យទៅលេងនៅប្រទេសរុស្សុីឡើយ។

រឿងនេះហើយទៀបធ្វើឱ្យមានពាក្យចរចារាមថា Chelsea នឹងលក់ខ្សែការពារវ័យ 31ឆ្នាំរូបនេះនារដូវថ្មីនេះចេញ ប៉ុន្តែលោកឆ្លើយតប់នឹងពាក្យចរចារាមទាំងនោះថា៖ «ខ្លួននឹងនៅនិងតស៊ូជាមួយតោខៀវ Chelsea បន្តទៀត ដើម្បីដំណែងជម្រើស 11នាក់មកវិញឱ្យទាល់តែបាន ព្រោះគ្មាននរណាម្នាក់ឱ្យខ្ញុំចាកចេញពីកីឡដ្ឋាន Stamford Bridge ទេ»៕

ប្រភពពី៖ Daily Mail