​ក្លឹប Arsenal ច្បាស់ជា​មិនរីករាយ​ចំពោះ​​ទម្រង់លេង​របស់ខ្លួន​ជាមួយ​ក្លឹប Watford ដែល​ទើប​កន្លង​ផុត​ទៅនេះនោះទេ ដែល​ខ្លួន​បាន​ចាប់ផ្ដើមដោយ​នាំ​មុខ ២ទល់​នឹង​សូន្យហើយ តែបែរជា​បណ្ដោយ​ឱ្យ​គូរ​ប្រកួត​តាមបានស្មើវិញ។

photo of David Luiz
David Luiz

កីឡាករ​ដែល​ត្រូវបានគេដាក់ការ​ស្ដីបន្ទោស​ខ្លាំងជាងគេ​គឺ​កីឡាករចំណូលថ្មី David Luiz ហើយ​នេះ​មិនមែនជាលើកទី១ទេ កីឡាករ​សញ្ជាតិប្រេស៊ីល​រូបនេះ​​បាន​បង្ក​ឱ្យមានបាល់ពិន័យ​មួយគ្រាប់ និង​ផ្ដល់ឱកាស​ឱ្យ Watford អាចប្រឹងប្រែងតាមបានស្មើវិញ។

អ្នក​គាំ​ទ្រមិនបានបន្ធូរដៃឱ្យ​អតីត​កីឡាករ​ Chelsea រូបនេះ​​ចំពោះកំហុស​របស់គេ​នោះទេ ហើយ​ពួកគេ​នៅតែបន្ត​ចោទសួរ​ចំពោះ​ភាពខ្សោយ​ផ្នែក​ប្រព័ន្ធ​ការពារ​របស់ក្លឹប​នេះ​តាំងពី​ដើម​រដូវកាល។

នេះ​មិនមែនជាពេលវេលា​ដ៏​រីករាយ​សម្រាប់​កីឡាករ​ខ្សែការពារ​មួយរូប​ដែលធ្លាប់តែឆ្នើម​នោះឡើយ៕