photo of Davide Zappacosta
ខ្សែការពារស្លាបស្តាំ Davide Zappacosta របស់ក្លិប Chelsea

ខ្សែការពារស្លាបស្តាំ Davide Zappacosta របស់ក្លិប Chelsea នឹងត្រូវចូលរួមជាមួយនឹងក្លិប Roma ក្នុងលក្ខខណ្ឌខ្ចីជើងពេញ ១រដូវកាល។ ខ្សែការពារអន្តរជាតិអ៊ីតាលីវ័យ២៧ឆ្នាំរូបនេះ បានធ្វើដំណើរទៅដល់ទីក្រុងរ៉ូម កាលពីថ្ងៃអង្គារ ដើម្បីបំពេញការផ្ទេររបស់គេ។

Zappacosta បានចូលរួមជាមួយនឹងក្លិប Chelsea ពីក្លិប Torino ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ ក្នុងតម្លៃខ្លួន២៣លានផោន កាលពីឆ្នាំ២០១៧។ ប៉ុន្តែ ក្រោយពីបានបង្ហាញខ្លួន២២លើកក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅរដូវកាលទី១របស់គេ រូបគេបានលេងត្រឹមតែ៤លើកគត់ ក្នុងរដូវកាលឆ្នាំ២០១៨-២០១៩។

 

រូបគេមិនទាន់បានបង្ហាញខ្លួនឲ្យក្រុម Chelsea នៅរដូវកាលនេះ នៅឡើយទេ។ ស្របពេលជាមួយគ្នានេះ ខ្សែការពារ David Luiz និង Gary Cahill បានចាកចេញេពីកីឡដ្ឋាន Stamford Bridge រួចជាស្រេច នៅរដូវកាលនេះ៕