ខ្សែបម្រើ​ Kevin De Bruyne បាន​ឆ្លើយ​តប​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ រឿង​មហា​ជន​រិះគន់​ Jack Grealish គឺ​គោលដៅ​ចម្បង​មិន​រិះគន់​គេ​រឿង​លេង​មិន​កើត​ឲ្យ​ Manchester City នោះ​ទេ​ គឺ​ព្រោះ​តែ​គេ​ជា​កីឡាករ​អង់គ្លេស​។

Kevin De Bruyne នឹង Jack Grealish
Kevin De Bruyne នឹង Jack Grealish

De Bruyne បាន​និយាយ​ថា​៖” ការ​រិះ​គន់​កន្លង​មក​នេះ​គឺ​មិន​មែន​ដោយ​គេ​លេង​បាល់ទាត់​មិន​កើត​អី​នោះ​ទេ​។ រឿង​គឺ​ក្រៅ​ពី​បាល់ទាត់​ និយាយ​ទៅ​រឿង​រ៉ាវ​ទាំង​អស់​ផ្ដោត​លើ​កីឡាករ​អង់គ្លេស​។ ខ្ញុំ​យល់​ព្រោះ​តែ​ពួក​គេ​ជា​កីឡាករ​អង់គ្លេស​ អញ្ចឹង​មនុស្ស​តែង​តែ​ចង់​ពាក់​ព័ន្ធ​នឹង​គេ​រហូត​ “៕

កីឡាករ​នេះ​បន្ត​ថា៖” ខ្ញុំ​មាន​អារម្មណ៍​ថា​ បើ​ជា​កីឡាករ​បរ​ទេស​ បើ​យើង​ទៅ​ក្លឹប​អី​ពេល​យប់​ មិន​សូវ​មាន​អ្នក​មក​ដាន​យើង​នោះ​ទេ​ តែ​បើ​ជា​កីឡាករ​អង់គ្លេស​វិញ​ ច្បាស់​ណាស់​សារព័ត៌មាន​ផ្សាយ​ពេញ​ហ្នឹង​។ ខ្ញុំ​គិត​ថា​មនុស្ស​ចង់​ដឹង​រឿង​គេ​ច្រើន​ពេក​ ចង់​ថា​គេ​ធ្វើ​អី​ក្នុង​ជីវិត​ឯកជន​របស់​គេ​។ រឿង​ទាំង​នេះ​អ្នក​ក្រៅ​មិន​គួរ​ដឹង​ទេ​ តែ​ពួក​គេ​នៅ​តែ​ចង់​ដឹង​ “។

Jack Grealish ផ្លាស់​ពី​ Aston មក​ Man City ក្នុង​តម្លៃ​ ១១៧.៥០លាន​អ៊ឺរ៉ូ​ ដែល​ជា​ចំណោម​តម្លៃ​ដ៏​ខ្ពស់​បំផុត​ប៉ុន្តែ​តម្លៃ​ដែល​ចំណាយ​ និង​គុណភាព​គេ​នៅ​ក្លឹប​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​រិះ​គន់​មិន​សម​ ហើយ​នៅ​តែ​បន្ត​រិះ​គន់​គេ​បន្ត​បន្ទាប់​ ទាំង​បាល់ទាត់​និង​ជីវិត​ឯកជន​៕