Kevin De Bruyne photo of the Manchester City
Kevin De Bruyne of the Manchester City

ខ្សែបម្រើប្រយុទ្ធ Kevin De Bruyne បានលើកឡើងថា នឹងបន្តជាមួយ Manchester City ជាច្រើនឆ្នាំបន្តទៀត។

លោក De Bruyne វ័យ 26 ឆ្នាំដែលនៅសល់រយៈពេលជិត 4 ឆ្នាំទៀតក្នុងកិច្ចសន្យារយៈពេល 6 ឆ្នាំដែលរូបគេបានចុះហត្ថលេខាបន្ទាប់ពីផ្ទេរពីក្លិប Wolfsburg ចំនួន 54 លានផោនក្នុងឆ្នាំ 2015 មិនមានបំណងចាកចេញពីកីឡដ្ឋាន Etihad ឡើយ។

នៅក្នុងរដូវកាលនេះ De Bruyne កំពុងតែមានទម្រង់លេងល្អខ្លាំង និងត្រូវបានក្លឹបធំៗជាច្រើន នៅតំបន់អឺរ៉ុប ចង់បាន ជាពិសេស Barcelona ដែលចង់បានរូបគេជំនួស Phillipe Coutinho។

De Bruyne បាននិយាយថា ចាប់តាំងពីលោក Pep Guardiola ផ្លាស់មកទីនេះ គឺ គាត់បានប្រើរបៀបលេងដែលខ្ញុំពេញចិត្ត។ វាពិតជាមានការងាយស្រួលណាស់សម្រាប់ខ្ញុំ។ ពួកគេតែងតែផ្តល់ទំនុកចិត្តដល់ខ្ញុំ។ ខ្ញុំរីករាយក្នុងការលេងនៅទីនេះ ហើយនិងបន្តជាមួយ Man City ជាច្រើនឆ្នាំទៀត។​

 

ប្រភពមកពី៖ espnfc.com