photo of Kevin De Bruyne
Kevin De Bruyne of Man City

ខ្សែបម្រើ Kevin de Bruyne របស់ក្លិប Manchester City មិនគិតថាក្រុមរបស់លោក Pep Guardiola អាចរក្សាកំណត់ត្រាមិនដែលចាញ់របស់គេរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះទេ។

ក្រុមមេឃខៀវបានលេចធ្លោក្នុងក្របខ័ណ្ឌ Premier League ក្នុងយុទ្ធនាការនេះដោយឈ្នះ 10 លើក និងចាញ់មួយក្នុងចំណោម 11 ប្រកួតរបស់ពួកគេរហូតមកទល់ពេលនេះ ប៉ុន្តែ De Bruyne ជឿជាក់ថា វាមិនប្រាកដថា នឹងមានរដូវកាលមិនស្គាល់ចាញ់សោះ។

កីឡាករបែលហ្ស៊ិករូបនេះ បានប្រាប់ Sky Sports ថា: “ខ្ញុំមិនគិតថាវា នឹងអាចទៅរួចនោះទេ ព្រោះខ្ញុំគិតថាអ្នកមានការប្រកួតជាច្រើន និងប្រកួតសំខាន់ៗជាច្រើនទៀត។

អំណាចនៃក្របខ័ណ្ឌ Premier League មានន័យថា គ្រប់ក្រុមទាំងអស់មានប្រាក់ច្រើន ហើយគ្រប់ក្រុមទាំងអស់មានកីឡាករដែលមានគុណភាពច្រើន ដូច្នេះខ្ញុំគិតថាថ្ងៃណាមួយ អ្នកនឹងមានអ្នកប្រឈមមុខ នឹងក្រុមមួយដែលស្វែងរកដើម្បីផ្តួលអ្នក ឬពួកគេមានភាពប្រសើរជាងមុន។

ក្រុម Man City បានបើកការនាំមុខ 8 ពិន្ទុលើក្រុមលេខ 2 Manchester United ហើយបានស៊ុតបញ្ចូលទីបាន 38 គ្រាប់ខណៈដែលមាន 7 ពិន្ទុប៉ុណ្ណោះ។​

ប្រភពពី៖ foxsports asia