De Bruyne និយាយថា Man City សមតែឈ្នះ Liverpool កាលពីប្រកួតយប់មិញ
ខ្សែបម្រើ Kevin De Bruyne បាននិយាយថាក្រុម Manchester City សមតែឈ្នះការប្រកួតជាមួយក្រុម Liverpool មិនមែនលទ្ធផលស្មើគ្នា ២ ទល់នឹង ២ នោះទេ។

ការប្រកួតនេះដែរពិតជាជក់ចិត្តសម្រាប់អ្នកគាំទ្រខ្លាំងណាស់។ នៅត្រឹមនាទី ៥ដើមតង់ទី១ ខ្សែបម្រើ De Bruyne បើកការនាំមុខមុនទៅហើយ ប៉ុន្តែឈានដល់នាទី១៣ កីឡាករ Jota ក៏អាចរកគ្រាប់បាល់តាមស្មើវិញបាន។
នៅនាទី៣៦ Gabriel Jesus ក៏បើកការនាំមុខជាថ្មីឱ្យក្រុម Man City តែលទ្ធផលនេះមិនបញ្ចប់ត្រឹមនេះឡើយ ពោលគឺនាទី៤៦ ខ្សែប្រយុទ្ធ Mane ក៏រកគ្រាប់បាល់តាមស្មើបានវិញទៀត។
ដោយស្មើគ្នាក្នុងលទ្ធផល ២ ទល់នឹង ២ នេះ De Bruyne បាននិយាយថា៖ “ដោយស្មោះទៅ ខ្ញុំគិតថាយើងលេងល្អ វិធីដែលយើងលេងល្អខ្លាំងណាស់ ហើយយើងគួរតែរកគ្រាប់បាល់បានច្រើនថែមទៀត។ វាគួរតែជាអ្វីដែលត្រូវកើតឡើង។ ខ្ញុំគិតថាយើងបានបង្កើតឱកាសដើម្បីឈ្នះការប្រកួតនេះបាន។ ខ្ញុំគិតថាយើងសមឈ្នះការប្រកួតនេះ”៕