ខ្សែ​បម្រើ Kevin De Bruyne បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Manchester City រយៈ​ពេល​៤ឆ្នាំ​ រហូត​ដល់​ឆ្នាំ​២០២៥​នៅ​ក្នុង​ថ្ងៃ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

Kevin De Bruyne
Kevin De Bruyne

តាម​ពិត​ទៅ​បើ​តាម​កុងត្រា​ចាស់​ De Bruyne នឹង​ត្រូវ​បាន​ចប់​កុងត្រា​ជាមួយ​ក្លឹប​ក្នុង​ថ្ងៃ​ទី​០៧ ខែ​មេសា​ ឆ្នាំ​២០២១​នេះ​ តែ​ដោយ​សារ​តែ​ខាង​ Man City បាន​មើល​ឃើញ​ពី​សមត្ថភាព​ និង​មិន​ចង់​ឲ្យ​កីឡាករ​នេះ​ទៅ​លេង​នៅ​ក្លឹប​ណា​ផ្សេង​ ក៏​ក្លឹប​នេះ​បាន​សម្រេច​បន្តកុងត្រា​ថ្មី​រយៈ​ពេល​វែង​បែប​នេះ​។

Kevin De Bruyne
Kevin De Bruyne

ក្រោយ​បាន​ទទួល​កុងត្រា​ថ្មី​ពី​ក្លឹប​ ខ្សែ​បម្រើ​វ័យ​ ២៩ឆ្នាំ​នេះ​ ក៏​បាន​បង្ហាញ​ពី​ភាព​ពេញចិត្ត​ និង​ថ្លែង​អំណរ​គុណ​ដល់​ខាង​ Man City ជា​យ៉ាង​ខ្លាំង​ ដែល​បន្ត​ទុក​ចិត្ត​ខ្លួន​។

Kevin De Bruyne
Kevin De Bruyne

គួរ​បញ្ជាក់​ផង​ដែរ​ថា​ De Bruyne បាន​មក​លេង​ឲ្យ​ Man City តាំង​ពី​ឆ្នាំ​២០១៥មក ដោយ​ចូល​រួម​លេង​បាន​២៥៥​ប្រកួត​ និង​រកគ្រាប់​បាល់​បាន ៦៥​គ្រាប់​៕

Kevin De Bruyne
Kevin De Bruyne