ខ្សែបម្រើប្រយុទ្ធ Kevin De Bruyne បានវិលត្រលប់មកវឹកហាត់ជាមួយ Manchester City វិញហើយ ក្រោយពីរបួសជង្គង់របស់គាត់ជាលឿនជាងការរំពឹងទុករបស់គ្រូពេទ្យ។

Kevin De Bruyne
Kevin De Bruyne

ពិតណាស់របួសជង្គង់ស្តាំរបស់គាត់ ត្រូវបានគេរំពឹងទុកថាប្រហែលជាអវត្តមាន 3ខែ ប៉ុន្តែមិនគួរឱ្យជឿរគឺត្រឹមតែ 1ខែជាងប៉ុណ្នោះរបួសជាដូចដើមវិញ

របួសរបស់គាត់គឺគ្រូពេទ្យមិនបានរវះកាត់អ្វីឡើយ គឺគ្រាន់តែឱ្ យDe Bruyne សម្រាក់មួយរយៈប៉ុណ្នោះ គាត់ប្រហែលជាអាចជួយ Man City ប៉ះ Hoffenheim ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារនេះ។ បន្ទាប់មកប៉ះ Liverpool នៅក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យ ៕

ប្រភពពី៖ BBC