ខ្សែបម្រើ Kevin De Bruyne របស់ Manchester City ត្រូវបានធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19។

Kevin De Bruyne
Kevin De Bruyne

អ្នកកាសែត Kristof Terreur អះអាងថា កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានឆ្លងវីរុស COVID-19 នេះភ្លាមៗបន្ទាប់ពីការត្រលប់មកពីក្រុមជម្រើសជាតិ។

កីឡាករវ័យ 30 ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថាបានខកខានការហ្វឹកហាត់លើកដំបូងរបស់គេជាមួយក្លឹបបន្ទាប់ពីសម្រាកពីបាល់ទាត់ជម្រើសជាតិ ហើយឥឡូវនេះនឹងនៅដាច់ដោយឡែករយៈពេល 10 ថ្ងៃ។

ដូច្នេះ De Bruyne នឹងអវត្តមានសម្រាប់ការប្រកួតរបស់ក្រុមមេឃខៀវ Man City ជាមួយ Everton, Paris Saint-Germain និង West Ham United ខាងមុខនេះ៕