ក្លឹបបិសាចក្រហម Manchester United កំពុងតែមានការព្រួយបារម្ភរឿងអ្នកចាំទី David De Gea មានការស្ទាក់ស្ទើរក្នុងការចុះបហ្ថលេខាលើកិច្ចសន្យាថ្មី។ ខណះកិច្ចសន្យាបច្ចុប្បន្នរបស់អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះនឹងត្រូវផុតកំណត់នាចុងរដូវកាល 2018-19 នេះឯង។

David De Gea
David De Gea

Man United កំពុងពិភាក្សាជាមួយ Juan Mata កីឡាករ Ander Herrera និង Ashley Young ពីការបន្ថែមកិច្ចសន្យារបស់ពួកគេទៀត ព្រោះកិច្ចសន្យារបស់អ្នកទាំងបីផុតកំណត់នៅរដូវក្តៅខាងមុខនេះដែរ។ ប៉ុន្តែគេមានទំនុកចិត្តលើការចុះហត្ថលេខាលើអ្នកទាំងរួចជាស្រេច។

កិច្ចសន្យារបស់អ្នកចាំទីដៃស្អិត De Gea វិញផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះដែរ ប៉ុន្តែអ្នកចាំទីសញ្ចាតិអេស្ប៉ាញរូបនេះ មានការស្ទាក់ស្ទើរក្នុងការចុះកិច្ចសន្យាថ្មីជាមួយក្លឹបរបស់គាត់ ព្រោះថា Man Utd កំពុងតែធ្លាក់ទម្រង់លេងជាខ្លាំង ខណៈដែរខ្លួនចង់ឈ្នះពានជាខ្លាំងជាមួយក្លឹប។

ប្រសិនបើការចរចានៅតែមិនទទួលបានជោគជ័យទៀតនោះ Manchester United អាចនឹងត្រូវបង្ខំចិត្តពិចារណាលក់ De Gea ចេញជាជាងឈរមើលអ្នកចាំទីឆ្នើមរូបនេះចាកចេញដោយគ្មានតម្លៃខ្លួនសោះ៕

ប្រភព៖ Goal