ក្រុម Manchester United យកបានត្រឹមស្មើជាមួយក្រុម West Ham ដោយលទ្ធផល 0-0 កាលពីយប់ ប៉ុន្តែលទ្ធផលនេះ ជួយឲ្យកីឡាករ David De Gea ឈ្នះពានស្រោមដៃមាសជាលើកដំបូងក្នុងអាជីពនៅ​ក្របខ័ណ្ឌ Premier League។

photo of David de Gea
David de Gea of Manchester United

គិត​ត្រឹម​សប្ដាហ៍​ទី​37​នេះ​ អ្នក​ចាំ​ទី​លំដាប់​អន្តរជាតិ​អេស្ប៉ាញ​រក្សា​សំណាញ់​ទី​មិន​ឲ្យ​គូ​ប្រកួត​ទាត់​ចូល​ 18​ប្រកួត មាន​ន័យ​ថា​លើស​អ្នក​ចាំទី Ederson របស់ Manchester City 2ប្រកួត។ De Gea ក៏​បាន​ចែករំលែក​ពាន​មួយ​នេះ​ទៅ​កាន់​មិត្ត​រួម​ក្រុម​នៅ​បិសាច​ក្រហម​ទាំង​អស់​គ្នា​ដែរ ដែល​បាន​ចូលរួម​ការពារ​ទាំង​អស់​គ្នា។

ទោះបីជាអតីតអ្នកចាំទីរបស់ក្រុម Atletico រូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងក្របខ័ណ្ឌជាច្រើនឆ្នាំមកក្តី រដូវកាលនេះគឺជាលើកទីមួយហើយដែលរូបគេបានឈ្នះពានស្រោមដៃមាសមួយនេះ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង​​​ កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ ESPN FC