photo of David de Gea
David de Gea of Manchester United

យោងតាមសារព័ត៌មាន The Sun បានរាយការណ៏ថា អ្នកចាំទីរបស់ក្លឹប Manchester United កីឡាករ David De Gea ចង់បានកិច្ចសន្យាថ្មី មួយដែលមានតម្លៃ 375.000 ផោនក្នុងមួយសប្តាហ៍ដើម្បីរក្សារូបគេមិនឱ្យចូលរួមជាមួយក្រុម Real Madrid នៅចុងបញ្ចប់នៃរដូវក្ដៅនេះ ។

អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ បានដឹងថាមិត្តរួមក្រុមថ្មីរបស់គាត់កីឡាករ Alexis Sanchez គឺជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅ Premier League ដែលមានតម្លៃ 505.000 ផោនក្នុងមួយសប្តាហ៍ ហើយគាត់ចង់បានកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីនាំគាត់ឱ្យខិតទៅជិតប្រាក់ខែរបស់ Sanchez ។ កុងត្រាតំលៃ 210.000 ផោនក្នុងមួយសប្តាហ៍របស់ De Gea នឹងផុតនៅចុងរដូវកាលក្រោយ៕

ប្រភពពី៖ goal