អ្នកចាំទី David De Gea បានឈ្នះពានរង្វាន់កីឡាករ Manchester United ល្អជាងគេប្រចាំឆ្នាំពីសំណាក់ការបោះឆ្នោតរបស់មិត្តរួមក្រុម។

David De Gea
David De Gea

ជាការពិតណាស់ វាជារដូវកាលដ៏តឹងតែងសម្រាប់ Man Utd ប៉ុន្តែ សម្រាប់ De Gea វិញបានបង្ហាញខ្លួនគ្រប់នាទីទាំងអស់នៅក្នុងក្របខណ្ឌ Premier League នារដូវកាលដែលបញ្ចប់ទៅថ្មីៗនេះ ហើយ អ្វីដែលគ្រប់គ្នាស្ញើចសរសើរនោះ គឺ រូបគេបានរួមចំណែកជួយក្រុមច្រើនមែនទែនតាមរយៈការសង្គ្រោះបាល់សំខាន់ៗជាច្រើន។

គួរបញ្ជាក់ដែរថា ក្នុងការប្រកួតចំនួន៣៨លើកនៅក្នុងរដូវកាលនេះ De Gea បានក្លាយជាកីឡាករល្អជាងគេប្រចាំការប្រកួតចំនួនប្រាំពីរដង និង ឈ្នះពានកីឡាករ Man Utd ល្អជាងគេប្រចាំខែចំនួនបីលើកផងដែរ៕