ក្លឹបបិសាចក្រហម Manchester United បានសម្រេចបន្ដកុងត្រាថ្មីជាមួយអ្នកចាំទី David de Gea រយៈពេលមួយឆ្នាំបន្ថែមទៀត គឺគិតចាប់ពីរដូវកាលក្រោយ 2019-2020។

De Gea សម្រេចចិត្តចុះកុងត្រា 1ឆ្នាំទៀតជាមួយ Man Utd
De Gea សម្រេចចិត្តចុះកុងត្រា 1ឆ្នាំទៀតជាមួយ Man Utd

ការ​ចរចា​កុងត្រា​ថ្មី​របសើ De Gea កន្លង​ទៅ​បាន​ជាប់គាំង ធ្វើ​ឱ្យមាន​មន្ទិល​សង្ស័យ​ថា​ជម្រើស​ជាតិ​អេស្ប៉ាញ​វ័យ 28ឆ្នាំ​រូបនេះអាច​ចាកចេញ​ទៅ​កាន់ Juventus ឬ Paris Saint-Germain។ ប៉ុន្តែ​​ពេល​នេះ​ De Gea បាន​ចុះកុងត្រារយៈពេលមួយរដូវកាលទៀតជាមួយក្លឹបនេះ។ ខណៈដែលលោកមិនមានឆន្ទៈចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែងជាមួយនឹងក្លឹបនេះទេត្រូវរង់ចាំមើលលទ្ធផលក្លឹបសិន។

គួរឲ្យដឹងថា អ្នកចាំទី David de Gea បានផ្លាស់ពីក្រុម Atlético Madrid មកកាន់ក្លិបបិសាចក្រហម Manchester United នៅក្នុងឆ្នាំ 2011 ហើយរូបគេធ្លាប់បង្ហាញខ្លួនឱ្យក្លឹបយក្សអង់គ្លេសនេះបានចំនួន 333ប្រកួតរួចមកហើយ ក្រោយពីរូបគេបានចាយពេលនៅលើទឹកដីអង់គ្លេសអស់រយៈពេល 7ឆ្នាំកន្លងមក៕

ប្រភព៖ Goal