photo to of Dejan Lovren
កីឡាករ Dejan Lovren

កីឡាករ Dejan Lovren បានសារភាពថារូបគេចង់ចាកចេញពីក្រុម Liverpool ក្នុងរដូវកាលដោះដូរនារដូវក្តៅនេះ ប៉ុន្តែហេតុផលរបស់គ្រូបង្វឹកលោក Jurgen Klopp បានធ្វើឲ្យគេផ្លាស់ប្តូរចិត្តវិញ ។

គួរបញ្ជាក់ថាខ្សែការពារវ័យ ៣០ ឆ្នាំរូបនេះត្រូវបានធ្លាក់ចេញពីការចាប់អារម្មណ៍នៅក្នុងក្រុម Liverpool ខណ:ដែលគេស្ថិតនៅពីក្រោយខ្សែការពារកណ្តាល Virgil van Dijk, Joel Matip និង Joe Gomez ។

កីឡាករ Dejan Lovren និង​ លោក Jurgen Klopp

លើសពីនេះ Lovren មិនទាន់បានចូលលេងឱ្យក្រុមហង្សក្រហម Liverpool នៅរដូវកាលនេះទេ ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅក្រុម AS Roma ផងដែរ ។

មិនតែប៉ុណ្ណោះ Lovren បាននិយាយទៅកាន់កាសែតក្រូអាត Sportske Novosti ថា “បាទ! ខ្ញុំពិតជាបានពិចារណាធ្វើការផ្លាស់ប្តូរមួយមែន ។ ខ្ញុំដឹងថាខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពសម្រាប់ Liverpool ក្នុងការឈ្នះពានរង្វាន់ Champions League ហើយខ្ញុំមិនមែនជាកីឡាករ ដែលចូលចិត្តដែលគ្រាន់តែអង្គុយលើកៅអីបំរុង នឹងទទួលបានលុយនោះទេ ” ។

គេបន្តទៀតថា ៖ ” ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ពីព្រោះគ្រប់ពេលខ្ញុំមានអារម្មណ៍ថា Liverpool នៅក្បែរខ្ញុំ ។ ខ្ញុំមានក្តីគោរពច្រើនណាស់ចំពោះលោក Jurgen Klopp ព្រោះគាត់បានពន្យល់ណែនាំខ្ញុំ ឲ្យស្នាក់នៅបន្ត ” ៕