ខ្សែការពាររបស់ហង្សក្រហម Liverpool កីឡាករ Dejan Lovren បានអះអាងថា ខ្លួនគឺជាខ្សែការពារល្អម្នាក់ ក្នុងចំណោមខ្សែការពារល្អៗក្នុងពិភពលោកបន្ទាប់ពីលោក បានជួយជម្រើសជាតិក្រូអាត ផ្តួលអង់គ្លេស ដោយឡើងទៅ វគ្គផ្តាច់ព្រ័ត្រព្រឹត្តការណ៏ World Cup 2018 នេះជាលើកដំបូង។

Dejan Lovren
Dejan Lovren

ខ្សែការពារវ័យ 29ឆ្នាំរូបនេះ ត្រូវបានគេរិះគន់ជាច្រើននៅរដូវកាលនេះ ចំពោះការបង្ហាញខ្លួនជាក្រុមហង្សក្រហម Liverpool ប៉ុន្តែលោកបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងភាពជោគជ័យរបស់ជម្រើសជាតិក្រូអាត ដោយបានឡើងទៅ វគ្គផ្តាច់ព្រ័ត្រព្រឹត្តការណ៏ World Cup 2018 នៅប្រទេសរុស្ស៊ីនៅរដូវក្តៅនេះ។

លោក Dejan Lovren បាននិយាយថា៖ លោកគួរតែត្រូវបានគេទទួលស្គាល់ថា លោកជាខ្សែការពារល្អបំផុតនៅក្នុងពិភពលោកនេះ បន្ទាប់ពីលោកបានជួយក្លឹបហង្សក្រហម Liverpool ឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។ ខណៈដែលឥឡូវនេះលោកបានជួយជម្រើសជាតិរបស់លោកឡើងទៅវគ្គផ្តាច់ព្រ័ត្រពាន World Cup នឹងត្រូវប៉ះជាមួយ បារាំង នៅថ្ងៃទី 15 ខែនេះហើយ ៕

ប្រភពពី៖ Metro