ខ្សែបម្រើរបស់ក្លិប Tottenham Spurs កីឡាករ Dele Alli ត្រូវបានគេរាយការណ៍ថា ចង់ផ្លាស់ទៅចូលរួមជាមួយមិត្តរួមក្រុមចាស់ខ្លួន នៅឯក្លិប Newcastle United វិញ។

Dele Alli
Dele Alli

ជាការពិតណាស់ Alli បានមកចូលរួមជាមួយ Spurs ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ដោយក្នុងបីរដូវកាលដំបូងគេបានបង្ហាញសមត្ថភាព គួរឲ្យកត់សម្គាល់ គិតចាប់ពីរដូវកាលឆ្នាំ ២០១៥ ដល់ ២០១៨ គេបង្ហាញខ្លួនឲ្យ Spurs បាន ១៤៦ប្រកួត និង រកគ្រាប់បាល់បាន ៤៦គ្រាប់។

យ៉ាងណាមិញ ចាប់ពីរដូវកាលឆ្នាំ ២០១៩ មកដល់បច្ចុប្បន្ន យើងឃើញថា Alli គឺ ចាប់ផ្តើមធ្លាក់ទម្រង់ខ្លាំង ដោយ គេចំណាយពេល ១២៣ប្រកួត ហើយទើបតែរកគ្រាប់បាល់បាន ២១គ្រាប់ ប៉ុណ្ណោះ។

បើយោងតាមសារកាសែត Football Insider បានចុះផ្សាយថា Alli គឺមានបំណងចង់ចាកចេញពី Spurs ហើយគេថែមទាំងនិយាយប្រាប់ មិត្តចាស់គេ គឺ កីឡាករ Kieran Trippier​ ដែលទើបនឹងផ្លាស់ទៅ Newcastle ថ្មីៗនេះ ថា គេចង់ទៅចូលរួមជាមួយគ្នាដែរ នៅក្នុងខែមករា នេះតែម្តង៕