កីឡាករខ្សែបម្រើអាយុ ២២​ ឆ្នាំ Dele Alli បានបន្ដកុងត្រាថ្មី របស់ខ្លួនរហូតដល់រដូវក្ដៅនៃឆ្នាំ ២០២៤។ កិច្ចសន្យារបស់គាត់មុនមានរយៈពេលត្រឹមឆ្នាំ ២០២២ ប៉ុណ្ណោះ។

photo of Dele Alli
ខ្សែបម្រើ Dele Alli បន្តកិច្ចសន្យា ៦ឆ្នាំទៀតជាមួយក្រុម Tottenham

កីឡាករអង់គ្លេសវ័យ ២២ឆ្នាំរូបនេះ បានផ្ទេរពីក្រុម MK Dons មកចូលរួមជាមួយក្រុម Spurs ក្នុងតម្លៃត្រឹមតែ ៥លានផោនប៉ុណ្ណោះក្នុងឆ្នាំ២០១៥ និងរកបានគ្រាប់បាល់ ៤៨គ្រាប់ក្នុង ១៥៣ប្រកួតកន្លងមក។ ការបន្តកិច្ចសន្យាថ្មីនេះគឺជាការដើរតាមគន្លងមិត្តរួមក្រុម Harry Kane, Harry Winks, Son Heung-min និង Erik Lamela ដែលពួកគេទើបតែបន្តកិច្ចសន្យារយៈពេលវែងជាមួយក្រុមនាពេលកន្លងមក។

Alli ត្រូវហ្វឹកហាត់នៅ MK Dons មុនគាត់មកកាន់ Spurs ក្នុងឆ្នាំ​ ២០១៥។ ភ្លាមៗនោះ Alli បានក្លាយជាកីឡាករដ៍សំខាន់ម្នាក់នៅ White Hart Lane។ ត្រឹមវ័យ ២២ ឆ្នាំ Alli បានលេងរហូត ១១២ ប្រកួតក្នុង Premier League។ Alli រកគ្រាប់បាល់បាន ៣៨ គ្រាប់ក្នុង Premier League ជាមធ្យមរកបាន ១ គ្រាប់ក្នុង ៣ ប្រកួត។ ហើយក្នុងក្រុមជម្រើសជាតិ Alli ក៍ជាកីឡាករឆ្នើមមួយរូបផងដែរ។

photo of Dele Alli
ខ្សែបម្រើ Dele Alli បន្តកិច្ចសន្យា ៦ឆ្នាំទៀតជាមួយក្រុម Tottenham

គួរបញ្ជាក់ថាបង្ហាញខ្លួនបាន ៦ប្រកួតនៅ ក្នុងក្របខ័ណ្ឌ Premier League រដូវកាលថ្មីនេះ រួមទាំងការចាញ់ក្រុម Manchester City កាលពីថ្ងៃចន្ទ ប៉ុន្តែ Alli នៅមិនទាន់បានស៊ុតបញ្ចូលទីសម្រាប់ក្រុមចាប់តាំងពីថ្ងៃបើកឆាកនៅឡើយទេ។ រូបគេបានប្តូរចូលក្នុងនាមជាកីឡាករបម្រុង ក្រោយពីមានបញ្ហារបួសសរសៃពួរក្រោយផ្តួលក្រុម Watford នៅក្នុងពានរង្វាន់ Carabao Cup កាលពីខែកញ្ញាមកម្លេះ។